កិច្ច​ប្រជុំក្រុមការងារវាយតម្លៃហានិភ័យថ្នាក់ជាតិ​ ស្តីពីហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យវិស័យទី១៥

0

រាជធានីភ្នំពេញ៖ នៅព្រឹក ថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ លេាកស្រី ហង្ស វីរ:លក្ខិណា អនុប្រធានប្រចាំការនៃក្រុមការងារវិស័យទី១៥ បានដឹកនាំក្រុមការងារបច្ចេកទេស ល.គ.ជ.ប.ភ. ចូលរួមប្រជុំជាមួយឯកឧត្តម លេាកជំទាវ លេាក លេាកស្រី សមាជិកវិស័យទី១៥ ស្តីពីការពិនិត្យ និងសម្រេចលើកម្រងសំណួរនៃសន្លឹកកិច្ចការ របស់ធនាគារពិភពលេាក (WB)

កិច្ចប្រជុំមានបៀបវារ:ដូចខាងក្រេាម:
-អានរបាយការណ៍សង្ខេប ពិនិត្យ និងពិភាក្សាលើកម្រងចម្លើយ
-ទិសដៅការងារបន្ត
-បញ្ហាប្រឈម និងផ្សេងៗ

កិច្ចប្រជុំផ្តេាតលើការត្រួតពិនិត្យលើកម្រងសំណួរ និងឯកភាពលើធាតុចូលរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធលើសន្លឹកកិច្ចរបស់ធនាគារពិភពលេាក (WB) ។
ជាចុងបញ្ចប់ លេាកស្រី ហង្ស វីរ:លក្ខិណា បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះឯកឧត្តម លេាកជំទាវ លេាក លេាកស្រី ដែលជាសមាជិក វិស័យទី១៥ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ។

LEAVE A REPLY

Please enter your comment!
Please enter your name here