Monday, September 7, 2026

ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់  កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាននៃគណ:កម្មាធិការជាតិប្រឆាំងភេរវកម្ម បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំលេីកទី២៣ ស្តីពីការពិនិត្យនិងពិភាក្សាការធ្វេីបច្ចុប្បន្នភាពសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម​

0

ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (ល.គ.ជ.ប.ភ.) ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់  កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាននៃគណ:កម្មាធិការជាតិប្រឆាំងភេរវកម្ម បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំលេីកទី២៣ ស្តីពីការពិនិត្យនិងពិភាក្សាការធ្វេីបច្ចុប្បន្នភាពសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម​។ អង្គប្រជុំមានវត្តមាននៃការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អនុប្រធាន សមាជិក ល.គ.ជ.ប.ភ. ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ។ កិច្ចប្រជុំនេះ  ក៏មានបទបង្ហាញដោយមន្រ្តីជំនាញ២រូប របស់បញ្ជាការដ្ឋានជាតិកងកម្លាំងពិសេសប្រឆាំងភេរវកម្ម ស្តីពីការយល់ដឹងអំពី IED ជូនអង្គប្រជុំផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here