Thursday, September 10, 2026

កឧត្តម ភន បូរ៉ាមី សមាជិក ល.គ.ជ.ប.ភ. តំណាង ដ៏ខ្ពង់ខ្ពស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង  ទេសរដ្ឋមន្រ្តី អនុប្រធាន លេខាធិការដ្ឋាន គ.ជ.ប.ភ. បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងពី “សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម”

0

សាលាក្រុងព្រះសីហនុ ៖ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ភន បូរ៉ាមី សមាជិក ល.គ.ជ.ប.ភ. តំណាង ដ៏ខ្ពង់ខ្ពស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង  ទេសរដ្ឋមន្រ្តី អនុប្រធាន លេខាធិការដ្ឋាន គ.ជ.ប.ភ. បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងពី “សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម” ដោយមានការ អញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងអភិបាល ខេត្តព្រះសីហនុ និងសិក្ខាកាម ជាស្នងការរង សមាជិកក្រុមប្រឹក្សាក្រុង សមាជិកក្រុមប្រឹក្សាសង្កាត់ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សមាជិកក្រុមប្រឹក្សាក្រុង លោកអភិបាល នៃគណៈអភិបាលក្រុង លោកអភិបាលរង  លោក នាយករដ្ឋបាលសាលាក្រុង លោក លោកស្រីនាយករងរដ្ឋបាលសាលាក្រុង  ក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងព្រះសីហនុសរុបចំនួន ៨១នាក់៕ គោលបំណងនៃកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយនេះ ផ្តោតសំខាន់លើ ការយល់ដឹងពីតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ លគជបភ និងគណៈបញ្ជាការឯកភាពក្រុង ស្រុក ដើម្បីរក្សាភាពរលូនក្នុងការប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ តាមរយៈការយល់ដឹងពីការកំណត់នូវតួនាទីឲ្យច្បាស់លាស់ និងបង្កើនប្រសិទ្ធិភាពនៃការដោះស្រាយបញ្ហាភេរវកម្មដែលអាចកើតមានឡើង។

LEAVE A REPLY

Please enter your comment!
Please enter your name here