លគជបភ បន្តចុះផ្សព្វផ្សាយសៀវភៅផែនការជាតិប្រឆាំងភេរវកម្មនៅខេត្តរតនគីរី

0

បន្ទាប់ពីធ្វើការចុះផ្សព្ធផ្សាយអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្មក្នុងខេត្តចំនួន២ កាលពីខែកញ្ញារួចមក ក្នុងខែតុលានេះ ក្រុមការងារនៃ លគជបភ បានបន្តអនុវត្តការងារនេះជាបន្តទៀតនៅក្នុងខេត្តរតនគីរី ហើយ​គោលបំណងសំខាន់នៃការចុះអនុវត្តនេះគឺ ​បង្កើន​នូវ​ការយល់ដឹង និង​បង្កើន​ប្រសិទ្ធិភាព​នៃ​កិច្ច​សហ​ប្រតិ​បប​ត្តិ​ការរួម​រវាង​ស្ថាប័ន មន្ទីរ​ពាក់​ព័​ន្ទ​នានា​ចំណុះ ខេត្ត ក្នុងការ​បង្កា ការពារ ឆ្លើយតប និង​ស្តារ ស្ថានភាព​ឡើងវិញ ក្នុង​ខ​ប​ទូវ​ហេតុ​ភេរវកម្ម​នោះ លេខាធិការដ្ឋាន​នៃ​គណៈ ក​ម្មា​ធិ​ការ​ជាតិ​ប្រឆាំង​ភេរវកម្ម​បាន​ចុះ​ផ្សព្វផ្សាយ និង​បញ្ជ្រៀប​ការយល់ដឹង​ពី សៀវភៅ​ផែនការ​ជាតិ​ប្រឆាំង​ភេរវកម្ម ស្របតាម​ផែនការ​សកម្មភាព​រប​ស់​ខ្លួន សំរាប់​ឆ្នាំ ២០១៣-២០១៤ ក្នុងការ​សំរេច​ឲ្យ​បាន​ដល់​គោលដៅ​ទាំង២៤ រាជធានី / ខេត្ត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

១. សំរាប់​ខេត្ត​រតនគីរី លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម ដឹកនាំ​ដោយឯកឧត្តម អ៊ឹង អៀង តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឳ​ម យ៉ិនទៀង អនុប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម អមដំណើរ​ដោយ

  • លោក ស សេរី​វិចិត្រ    ប្រធាន​នាយកដ្ឋាន​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ
  • លោក ញ៉ែម សុ​ដែ​ឡា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង ហិរញ្ញវត្ថុ
  • លោក​ ពៅ វិទូ   អនុប្រធានការិយាល័យការពារហេដ្ឋារចនាសម្ព័ន្ធទី២ នៃនាយកដ្ឋាន​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ

បាន​ចុះ​ផ្សព្វផ្សាយ និង​បញ្ជ្រៀប​ការយល់ដឹង​ពី សៀវភៅ​ផែនការ​ជាតិ​ប្រឆាំង​ភេរវកម្ម​នេះ​នៅ​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ ដែលមាន​ការចូលរួម​ពី​ឯកឧត្តម ប៉ាវ ហមផាន អភិបាលខេត្ត​រតនគីរី រួមទាំង​ឯកឧត្តម អស់លោក លោកស្រី ជា​មន្ត្រី​ទុ​ទូ​កាល័យ ប្រធាន​មន្ទី​ពាក់ព័ន្ធ​នានា​ចំណុះ​ខេត្ត​ក៏ដូចជា​តំណាង​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត កងរាជអាវុធហត្ថ បញ្ជាការ​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្ត សាខា​តយ និង រដ្ឋាករ សាខា​ព​ន្ឋ​ដារ និង អង្គភាព​នានា​ជាច្រើន​ទៀត។

Ratanakiri

ratanakiri1

Ratanakiri2