របាយការណ៍​ស្តីអំពី​វគ្គ​បណ្តុះ​បណ្តាល សមយុទ្ធ និង ទស្សនកិច្ចសិក្សា របស់​ “លគជបភ” ពីឆ្នាំ ២០០៧​ ដល់ ២០១២

0

20130424_105509

ក្រោយពី​រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​សេចក្តី​សម្រេច​លេខ៨០ ស.ស.រ ចុះ​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៤ ស្តីពី​ការបង្កើត​គណៈ  ក​ម្មា​ធិ​ការ​ជាតិ​ដឹកនាំ​បញ្ជាការ​ប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់​អំពើ​ភេរវកម្ម (និង​តាម​ព្រះរាជក្រឹត្យ​លេខ​នស/រកត/០២០៨/១៧២ ចុះ​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០០៨) ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រធាន។ គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ភេរវកម្ម ដែល​ហៅ​កាត់​ថា “គជប​ភ” បាន​បំពេញបេសកកម្ម និង​ធ្វើការ​អភិវឌ្ឍន៍​ខ្លួន​យ៉ាង ច្រើន​ដើម្បី​ត្រៀមខ្លួន​ទប់ទល់​នឹង​អំពី​ភារ​វ​កម្ម​ដោយ​គ្រប់រូប​ភាពជា​ពិសេស​គឺ ចូលរួម​យ៉ាងសកម្ម​ជាមួយនឹង​ពិភពលោក​ដើម្បី​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ទៅនឹង​អំពើ​ភេរវកម្ម។ ក្នុង​បេសកកម្ម​ដ៏​សកម្ម និង​ប្រកបដោយ​ភាពជោគជ័យ​នេះ​ផងដែរ “គជប​ភ” បាន​ព​ង្រើ​ក និង ជម្រុញ​សកម្មភាព​ទាក់ទង​ទៅនឹង​ការបណ្តុះបណ្តាល និង​អនុវត្តន៍​យ៉ាងច្រើន​ដូចជា៖

 

សំរាប់​ការងារ​កន្លង​មក លេខាធិការដ្ឋាន

ក្នុង​ឆ្នាំ២០០៧ លេខាធិការដ្ឋាន បាន​សម្រប​សម្រួលការ​ងារ​ពាក់​ព​ន្ធ័​ជាច្រើន​រួ​មាន​ទាំង​ការសហការ​បើក​វគ្គប​ណ្តុះ​បណ្តាល​ទាំង​ក្នុង និង​ក្រៅប្រទេស​ដល់​មន្ត្រី​មកពី​ស្ថាប័ន​ពាក់​ព​ន្ធ័ ការចូលរួម​សិក្ខាសាលា ការចួលរួម​ជួបពិភាក្សា​ការងារ និង​ការធ្វើ​ទស្សនកិច្ច ដែលមាន សិក្ខាកាម​ចូលរួម​សរុប​ចំនួន​ប្រមាណ​ជាង ៨០០ នាក់ ក្នុង​សកម្មភាព​កន្លងមក​ប្រមាណ​ជា ៤៩ លើក ។ ដោយឡែក​សំរាប់​ឆ្នាំ ២០០៨ សកម្មភាព​ការងារ​ទាំងនេះ​មាន​ចំនួន ៣១ លើក និង​មាន​សិក្ខាកាម​ចំនួន​ប្រមាណ​ជាង ១០០០នាក់ បាន​ចូលរួម ។ សំរាប់ សកម្មភាព​នា​ឆ្នាំ២០០៩ មាន​ចំនួន ៦២លើក និង​មាន​សិក្ខាកាម​មកពី​ស្ថាប័ន​ពាក់​ព​ន្ធ័​នានា ចំនួន​ប្រមាណ​ជា ៦០០ នាក់​បាន​ចូល រួម។ នៅក្នុង​ឆ្នាំ២០១០ សកម្មភាព​នានា​នៅក្នុង​និង​ក្រៅប្រទេស​សរុប​មាន​ចំនួន ៥៦ លើក ហើយ​មាន​សិក្ខាកាម​មកពី​ស្ថាប័ន​ពាក់​ព​ន្ធ័ ចូលរួម​ចំនួន ៥០០ នាក់ ។ សំរាប់​ឆ្នាំ២០១១ សកម្មភាព​នានា​នៅក្នុង​និង​ក្រៅប្រទេស​សរុប​មាន​ចំនួន ៤៦ លើក ហើយ​មាន សិក្ខាកាម​មកពី​ស្ថាប័ន​ពាក់​ព​ន្ធ័​ចូលរួម​ចំនួន ២០០ នាក់ ។ សំរាប់​ឆ្នាំ២០១២ សកម្មភាព​នានា​នៅក្នុង​និង​ក្រៅប្រទេស​សរុប​មាន​ចំនួន ៤១ លើក ហើយ​មាន​សិក្ខាកាម​មកពី​ស្ថាប័ន ពាក់​ព​ន្ធ័​ចូលរួម​ចំនួន ២០០ នាក់ ។