អាជ្ញាធរខេត្តមណ្ឌលគីរីទទួលបានការផ្សព្វផ្សាយអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម

0

ខេត្តមណ្ឌគីរីគឺជាខេត្តទី៤ ហើយដែលទទួលបានការចុះផ្សព្វផ្សាយពីសំណាក់ក្រុមការងាររបស់ លគជបភ ដែលដឹកនាំដោយឯកឧត្តម អ៊ឹង អៀង តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឳ​ម យ៉ិនទៀង អនុប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម។ គោលបំណងសំខាន់នៃការចុះ​ផ្សព្វផ្សាយ​នេះ​គឺដើម្បី​បង្កើន​នូវ​ការយល់ដឹង និង​បង្កើន​ប្រសិទ្ធិភាព​នៃ​កិច្ច​សហ​ប្រតិ​បប​ត្តិ​ការរួម​រវាង​ស្ថាប័ន មន្ទីរ​ពាក់​ព័​ន្ទ​នានា​ចំណុះ ខេត្ត ក្នុងការ​បង្កា ការពារ ឆ្លើយតប និង​ស្តារ ស្ថានភាព​ឡើងវិញ ក្នុង​ខ​ប​ទូវ​ហេតុ​ភេរវកម្ម​នោះ លេខាធិការដ្ឋាន​នៃ​គណៈ ក​ម្មា​ធិ​ការ​ជាតិ​ប្រឆាំង​ភេរវកម្ម​បាន​ចុះ​ផ្សព្វផ្សាយ និង​បញ្ជ្រៀប​ការយល់ដឹង​ពី សៀវភៅ​ផែនការ​ជាតិ​ប្រឆាំង​ភេរវកម្ម ស្របតាម​ផែនការ​សកម្មភាព​រប​ស់​ខ្លួន សំរាប់​ឆ្នាំ ២០១៣-២០១៤ ក្នុងការ​សំរេច​ឲ្យ​បាន​ដល់​គោលដៅ​ទាំង២៤ រាជធានី / ខេត្ត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុងពិធីផ្សព្វផ្សាយនោះក៏មានការអញ្ជើញ អមដំណើរ​ដោយ

  • លោក ស សេរី​វិចិត្រ    ប្រធាន​នាយកដ្ឋាន​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ
  • លោក ញ៉ែម សុ​ដែ​ឡា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង ហិរញ្ញវត្ថុ
  • លោក​ ពៅ វិទូ   អនុប្រធានការិយាល័យការពារហេដ្ឋារចនាសម្ព័ន្ធទី២ នៃនាយកដ្ឋាន​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ

ពិធីផ្សព្វផ្សាយ និង​បញ្ជ្រៀប​ការយល់ដឹង​ពី សៀវភៅ​ផែនការ​ជាតិ​ប្រឆាំង​ភេរវកម្ម​នេះ​នា​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ ដែលមាន​ការចូលរួម​ពី​ឯកឧត្តម អេង ប៊ុនហៀង អភិបាលខេត្ត​មណ្ឌលគីរី រួមទាំង​ឯកឧត្តម អស់លោក លោកស្រី ជា​មន្ត្រី​ទុ​ទូ​កាល័យ ប្រធាន​មន្ទី​ពាក់ព័ន្ធ​នានា​ចំណុះ​ខេត្ត​ក៏ដូចជា​តំណាង​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត កងរាជអាវុធហត្ថ បញ្ជាការ​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្ត សាខា​ព​ន្ឋ​ដារ និង អង្គភាព​នានា​ជាច្រើន​ទៀត។ ក្នុងឪកាសនោះផងដែរ ឯឧត្តម អភិបាលខេត្ត បានធ្វើការសំណូមពរឲ្យ លគជបភ គួរបន្តការចុះធ្វើការផ្សព្វផ្សាយបន្ថែមទៀត ដែលអាចជាលក្ខណៈជាសមយុទ្ធ ដូចនៅខេត្តព្រះសីហនុ តែទោះ​ទ្រង់ទ្រាយ​តូចក៏បានដែរ៕

Modulkiri for web Mondulkiri for web