សហគមន៍អឺរ៉ុប និងលេខាធិការដ្ឋាន គជបភ របស់កម្ពុជារួមគ្នាប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធដោយខុសច្បាប់ និងឧក្រិដ្ឋកម្មប្រើប្រាស់សារធាតុនុយក្លេអ៊ែរ និងវិទ្យុសកម្ម

0

ភ្នំពេញ៖ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៣ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម តំណាងដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង និងសហគមន៍អ៊ឺរ៉ុប តំណាងដោយឯកអគ្គរដ្ឋទូតសហគមន៍អ៊ឺរ៉ុបប្រចាំ នៅកម្ពុជាឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ កូតាំង នឹងចុះហត្ថលេខា លើលិខិតឯកភាពដើម្បីចាប់ផ្តើមគំរោងផ្តួចផ្តើម នៃការត្រួតពិនិត្យសកម្មភាពតាមព្រំដែន (ការបំពាក់ឧបករណ៍រាវរកសាធាតុវិទ្យុសកម្ម ដោយខុសច្បាប់) នៅ ព្រះរាជាណាចក្រកម្ពុជា។

 

តាមគំរោងផ្តួចផ្តើមនេះ សហភាពអ៊ឺរ៉ុប នឹងផ្តល់ដល់កម្ពុជានូវឧបករណ៍រាវរកសាធាតុវិទ្យុសកម្ម  និងប្រពន្ធ័ សំលេងរោទ៍ដែលនឹងត្រូវតម្លើងនៅកំពង់ផែស្វ័យ័តភ្នំពេញថ្មី នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និង ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ។ ឧបករណ៍ទាំងនេះនឹងប្រើប្រាស់ដើម្បីរាវរកសារធាតុនុយក្លេអ៊ែរ និងវិទ្យុសកម្ម និងការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ និងឧក្រិដ្ឋកម្មប្រើប្រាស់សាធាតុទាំងនេះ។

 

ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម មានការប្តេជ្ថាចិត្តខ្ពស់ក្នុងការចូលរួមជាមួយតំបន់ និងសកលោក លើការបង្ការ ទប់ស្កាត់ ការរត់ពន្ធដោយ ខុសច្បាប់នៃសារធាតុ CBRN។ រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយក្រសួងថាមពលសហរដ្ឋអាមេរិក តាំងពីឆ្នាំ២០០៩ លើគំរោងសន្តិសុខកំពង់ផែ ហើយគំរូនៃការសហការគ្នាដ៏ល្អរវាងស្ថាប័នពាក់ពន្ធ័ ដែល ដឹកនាំដោយលេខាធិការដ្ឋាន គជបភ ត្រូវបានសហគមន៍អ៊ឺរ៉ុប និងទីភ្នាក់ងារថាមពលអាតូមិករបស់អង្គការ សហប្រជាជាតិមានការពេញចិត្ត និងបានសំរេចសហការគ្នា ជាមួយសហរដ្ឋអាមេរិកជួយផ្តល់បន្ថែមទៀតលើ ការបំពាក់ឧបករណ៍ និងការហ្វឹកហ្វឺនដល់មន្រ្តីពាក់ពន្ធ័របស់កម្ពុជា ។

 

“សហគមន៍អ៊ឺរ៉ុបបានប្តេជ្ញាចិត្តយ៉ាងខ្លាំងលើសុវត្ថិភាព សន្តិសុខ និងស្ថេរភាពនៃសកលលោកនេះ។ ដើម្បីជា ការគាំទ្រដល់សេចក្តីសំរេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ  លេខ ១៥៤០ ដែល បង្ហាញពីការគំរាមកំហែងនៃការរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ គីមីសាស្រ្ត វិទ្យុសកម្ម និងជីវសាស្រ្ត និង ការដឹកជញ្ជូននៃសារធាតុទាំងនេះដែលបង្ករការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខរបស់សកលលោក នោះ សហគមន៍អ៊ឺរ៉ុបបានសហការ និងគាំទ្រដល់បណ្តារប្រទេសនានាដែលត្រូវការជំនួយនៃការឆ្លើយតប នឹងការរាវរកសារធាតុនុយក្លេអ៊ែរ និងវិទ្យុសកម្ម និងការទប់ស្កាត់ការរត់ពន្ធដោយខុសច្បាប់នៃសារធាតុទាំង នេះ,“ តាមប្រសាសន៍របស់ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ កូតាំង ឯកអគ្គរដ្ឋទូតសហគមន៍អ៊ឺរ៉ុបប្រចាំនៅកម្ពុជា ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្ថែមថា “ ខ្ញុំរីករាយណាស់ដែលបានឃើញពីការចូលរួមដ៏ខ្លាំងក្លារបស់កម្ពុជា ដែលកម្ពុជាបានរួមកម្លាំងជាមួយសហគមន៍អ៊ឺរ៉ុបក្នុងការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធដោយខុសច្បាប់ ឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង និងភេរវកម្មនៅតំបន់អាស៊ីអគ្នេយ៍  និងសកលលោកនេះ“ ។

 

ក្រៅពីការផ្តល់នូវឧបករណ៍រាវរកសារធាតុទាំងនេះ សហគមន៍អឺរ៉ុបនៅមានការផ្តល់នូវវគ្គហ្វឹកហ្វឺនមួយចំនួន ទៀត ដល់មន្រ្តីជួរមុខកម្ពុជា ដែលមកពីលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងមន្រ្តីមកពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រួមទាំងការធ្វើលំហាត់សមយុទ្ធនាពេលខាងមុខនៅកំពង់ផែស្វ័យត ភ្នំពេញថ្មី ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបផងដែរ។

IMG_4102 IMG_4095 IMG_4064 IMG_4103 IMG_4127