បន្ទាប់ពីបញ្ចប់បេសកកម្មចុះបញ្ជ្រៀបការយល់ដឹងអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ នៅខេត្តមណ្ឌលគីរី រួចមក ក្រុមការងាររបស់ លគជបភ ដែលដឹកនាំដោយឯកឧត្តម អ៊ឹង អៀង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ឳម យ៉ិនទៀង អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានបន្តសកម្មភាពរបស់ខ្លួនជាបន្តទៀត នៅខេត្តស្ទឹងត្រែងវិញម្តងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅ។ គោលបំណងសំខាន់នៃការចុះផ្សព្វផ្សាយនេះគឺដើម្បីបង្កើននូវការយល់ដឹង និងបង្កើនប្រសិទ្ធិភាពនៃកិច្ចសហប្រតិបបត្តិការរួមរវាងស្ថាប័ន មន្ទីរពាក់ព័ន្ទនានាចំណុះ ខេត្ត ក្នុងការបង្កា ការពារ ឆ្លើយតប និងស្តារ ស្ថានភាពឡើងវិញ ក្នុងឧបទ្ទវហេតុភេរវកម្ម។
ក្នុងពិធីផ្សព្វផ្សាយនោះក៏មានការអញ្ជើញ អមដំណើរដោយ
- លោក ប៉ឹល ច័ន្ទវីរៈ ប្រធាននាយកដ្ឋានបច្ចកវិទ្យាព័ត៌មាន
- លោក ចាន់ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ
- លោក ពៅ វិទូ អនុប្រធានការិយាល័យការពារហេដ្ឋារចនាសម្ព័ន្ធទី២ នៃនាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ
ពិធីផ្សព្វផ្សាយ និងបញ្ជ្រៀបការយល់ដឹងពី សៀវភៅផែនការជាតិប្រឆាំងភេរវកម្មនេះនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលមានការចូលរួមពីឯកឧត្តម កុល សំអុល អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមទាំងឯកឧត្តម អស់លោក លោកស្រី ជាមន្ត្រីទុទូកាល័យ ប្រធានមន្ទីពាក់ព័ន្ធនានាចំណុះខេត្តក៏ដូចជាតំណាងពីស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថ បញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្ត សាខាពន្ឋដារ និង អង្គភាពនានាជាច្រើនទៀត។ ក្នុងឪកាសនោះផងដែរ ឯឧត្តម អភិបាលខេត្ត បានសម្តែងនូវភាពរីករាយ និងសាទរយ៉ាងខ្លាំងចំពោះក្រុមការងារ លគជបភ ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងយ៉ាងច្រើនដល់មន្ត្រីក្នុងខេត្ត សំដៅជួយពង្រឹង និងពង្រីកសមត្ថភាពបន្ថែម ម៉្យាងទៀតមន្ត្រីក្នុងខេត្តទាំងអស់ក៏អាចយកចំណេះដឹង និងបទពិសោធន៍ទាំងនេះទៅអនុវត្តជាមួយនឹងការងារផេ្សងៗដែលអាចកើតឡើងបានប្រកបដោយប្រសិទ្ធិភាពថែមទៀតផង៕