លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ចូលរួមចែករំលែកបទពិសោធន៍​ការ​អនុវត្តន៍​នៃ​ការ​ងារ​សម្របសម្រួលដោយរលូនលើការបំពាក់ឧបករណ៍រាវរកសារធាតុវិទ្យុ​សកម្ម​ដល់បណ្តារប្រទេសអាស៊ាន ក្រោមកិច្ចសហការរៀបចំរបស់ទីភ្នាក់ងារ​ថាមពល​អាតូមិក​អន្តរជាតិ និង​ក្រសួង​​​ឧស្សាហកម្ម​កម្ពុជា

0

សណ្ឋាគារភ្នំពេញ៖ សិក្ខាសាលាស្តីពីការផ្លាស់ប្តូរព័ត៌មាន និងការសម្របសម្រួលដែលសហការរៀបចំដោយ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ និងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានប្រព្រឹត្តិទៅក្នុងរយៈពេល ០៣ ថ្ងៃ គឺពីថ្ងៃទី ២៦ ដល់ ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលមានប្រទេសជាសមាជិកអាស៊ានចំនួន ០៩ និងប្រទេសញូសៀឡែន បានចូលរួម ក្រោមកិច្ច សម្របសម្រួលកម្មវិធី និងឧបត្ថម្ភថវិការដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ។

សិក្ខាសាលានេះបានផ្តោតលើការចែករំលែកបទពិសោធន៍នៃគម្រោងសន្តិសុខកំពង់ផែ ការ​វិវត្តន៍​នូវ​ច្បាប់​ក្នុង​ស្រុក​និង​លិខិតុបករណ៍​ជា​លក្ខណៈ​អន្តរ​ជាតិ​ដែល​បណ្តារ​ប្រទេស​ជា​សមាជិក​​អាស៊ានបានចូលរួម ហើយ​ក៏​មាន​ការ​ធ្វើ​បទ​បង្ហាញ​ពី​បណ្តារ​ប្រទេស​នានា​ដែល​ចូល​រួម​ដូច​ជា​ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឡាវ ភូមា សឹង្ហបូរី ហ្វីលីពីន ថៃ និង វៀតណាម ។ ក្រៅ​ពី​នេះ​តំណាង​​របស់​​ទីភ្នាក់​ងារ​ថាម​ពល​អាតូមិក​អន្តរជាតិ​ ក៏​បាន​ធ្វើ​បទ​បង្ហាញ​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​ផងដែរ ជា​ពិសេស​ការ​ផ្តោត​សំខាន់​លើ​ខ្លឹម​សារ​នៃ​ការ​ចូល​រួម​ជា​សមាជិក​នៃ​ប្រទេស​ដែល​មិន​ទាន់​បាន​ចូល​រួម​ក្នុង​ទិន្នន័យ ITDB របស់​ទីភ្នាក់​ងារ​ថាមពល​អាតូមិក​អន្តរជាតិ។

ឯកឧត្តម អ៊ឹង អៀង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ក្នុង​នាម​លេខាធិការដ្ឋានគណៈកម្មាធិការជាតិ​ប្រឆាំង​ភេរវកម្ម​ បាន​ត្រូវ​ទីភ្នាក់​ងារ​ថាមពល​អាតូមិក​អន្តរជាតិ​អញ្ជើញ​ឱ្យ​ធ្វើ​បទ​បង្ហាញ​លើ​ជោគ​ជ័យ​នៃ​ការ​សម្រប​សម្រួល​លើ​ការងារ​បំពាក់​ឧបករណ៍រាវរកសារធាតុវិទ្យុសកម្មនៅកម្ពុជា។ ក្នុង​ពេល​ធ្វើ​បទ​បង្ហាញ​ បណ្តារ​ប្រទេស​ដែល​បានចូល​រួម​បាន​ពេញ​ចិត្ត​ចំពោះ​តួ​នាទី​របស់​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម​នៅ​កម្ពុជា​ដែល​បាន​បំពេញ​ការងារ​​នេះ​សម្របសម្រួល​នេះ​បាន​ល្អ​ដែល​បណ្តារ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​កំពុង​ប្រឈម​នឹង​ការ​ទទួល​ខុសត្រូ​វ​ និង​ការ​បែង​ចែក​ភារកិច្ច​ទទួល​បន្ទុក​លើ​ការងារ​របស់​ស្ថាប័ន​ពាក់​ព័ន្ធ​លើ​គម្រោងនេះ​។

Upload02Upload03 Upload04Upload01