ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ជួបសំណេះសំណាលជាមួយមន្រ្តីក្រោមឱវាទនៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងលើកកំពស់ការយល់ដឹងបន្ថែមទៀតលើច្បាប់ប្រឆាំងអំពើពុករលួយ

0

ភ្នំពេញ – ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម សំដៅបង្កើននូវប្រសិទ្ធិភាព លិទ្ធធផលនៃការអនុវត្តនូវយុទ្ធសាស្រ្ត និងគោលនយោបាយកែទំរង់ស៊ីជំរៅរបស់រាជ រដ្ឋាភិបាលអណត្តិទី ៥ នេះ កាលពីថ្ងៃទី ៥ ខែធ្នូ ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបើកវេទិការសារធារណៈ និងសំណេះសំណាលជាមួយមន្រ្តីស៊ីវិលនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មដើម្បីស្តាប់នូវការធ្វើរបាយការណ៍ពីការរីកចំរើននៃការអនុវត្តរបស់លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្មនាពេលកន្លង រួមទាំង លទ្ធផល និងបញ្ហាប្រឈមនានាដែលកើតមានឡើងសំដៅ និងបានណែនាំ ផ្តល់នូវដំបូន្មានដល់មន្រ្តីជាថ្នាក់ដឹកនាំក្រោម ឱវាទទាំងអស់ដើម្បីបង្កើននូវប្រសិទ្ធិភាពការងារបន្ថែមទៀត សំដៅរួមចំណែកឱ្យកាន់តែសកម្មថែមទៀត ក្នុងការអនុវត្ត យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការចូលរួមក្នុងគោលនយោបាយកែទំរង់ស៊ីជំរៅរបស់ រាជរដ្ឋាភិបាលដើម្បីបង្កើនសុខដុម្យនីយកម្មនៃប្រសិទ្ធភាព និងប្រសិទ្ធផលនៃស្ថាប័ន និងឯកត្តជនក្នុងសង្គមទាំងមូល។ បន្ថែមក្នុងឱកាសនៃវេទិការនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានផ្សព្វផ្សាយពីខ្លឹមសារនៃច្បាប់ប្រឆាំងអំពើពុករលួយដល់ មន្រ្តីរបស់លេខាធិការដ្ឋាន ដើម្បីបង្កើនការយល់ដឹង និងការចូលរួមអនុវត្តន៍ឱ្យបានកាន់តែយល់ច្បាស់ថែមទៀតផងដែរ ។

01 02 03 04