វគ្គសិក្សាស្តីពីដំណើរវិវត្តន៍នៃការរីកសាយភាយនៃអាវុធប្រមហាប្រល័យ បានធ្វើពិធីបិទជាផ្លូវការនាថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៣

0

ភ្នំពេញ៖ នាពេលរសៀលថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៣ នេះ ឯកឧត្តម សុខផល អគ្គស្នងការ រងនគរបាលជាតិ និងលោកស្រី សារ៉ន គូ តំណាង FBI ប្រចាំស្ថានទូតអាមេរិកនៅកម្ពុជា បានចូលរួម គណអធិបតីក្នុងពិធីបិទវគ្គសិក្សាស្តីពីដំណើរវិវត្តន៍នៃការរីកសាយភាយនៃអាវុធប្រមហាប្រល័យ ដែល មានរយៈពេល ០៥ ថ្ងៃ ក្រោមកិច្ចសហការរៀបចំដោយការិយាល័យស៊ើបអង្កេតរបស់សហពន្ធ័ និងក្រសួងសន្តិសុខជាតិផ្នែកអន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក និងក្រោមការជួយឧបត្ថម្ភពី ក្រសួងការពារជាតិសហរដ្ឋអាមេរិក ។

 

បន្ទាប់ពីបានប្រារព្វពិធីបើជាផ្លូវការក្រោមអធិបតីភាពរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ និងជាអនុប្រធាន លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម កាលពីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ រួចមក វគ្គសិក្សាបានចាប់ផ្តើមប្រកបដោយភាពរលូន និងសកម្ម ក្រោមការសម្របសម្រួលរបស់តំណាងក្រសួងការពារជាតិសហរដ្ឋអាមេរិក ក្នុងការចែករំលែកនូវចំណេះ ដឹង បទពិសោធន៍ក៏ដូចជានិន្នាការ និងការអភិវឌ្ឍន៍ជារួមលើដំណើរវិវត្តន៍ នៃការរីកសាយភាយនៃអាវុធ មហាប្រល័យ និងបញ្ហាប្រឈមសំរាប់ពេលអនាគតសំរាប់ពិភពលោកទាំងមូល។

សិក្ខាកាមដែលមកពីស្ថាប័នពាក់ពន្ធ័នានា រួមមានកងរាជអាវុធហត្ថ នគរបាលជាតិ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានកម្លាំងពិសេសជាតិប្រឆាំងភេរវកម្ម អង្គភាពប្រឆាំង អំពើពុករលួយ ព្រះរាជអាជ្ញាខេត្តសៀមរាប ព្រះរាជអាជ្ញាខេត្តព្រះសីហនុ ព្រះរាជអាជ្ញាក្រុងភ្នំពេញ បានចូលរួមស្តាប់ពីខ្លឹមសារនានាក្នុងការបង្កើននូវសមត្ថភាពនៃការបង្ការ ការទប់ស្កាត់ និងការប្រយុទ្ធ ប្រឆាំងនូវការរីកសាយភាយនៃអាវុធមហាប្រល័យ និងធ្វើលំហាត់នៃការប្រមូលពត៌មាន ស៊ើបអង្កេត និងវាយតម្លៃពីខ្លឹមសារនៅក្នុងសេណារីយ៉ូយ៉ាងសកម្មក្នុងអំឡុងពេលនេះ ។

ទោះបីជាកម្ពុជាមិនមែនជាគោលដៅនៃការវាយប្រហារភេរវកម្ម ទោះបីជាកម្ពុជាមិនមែនជា គោលដៅនៃការរត់ពន្ធសារធាតុ និងបច្ចេកវិទ្យាដែលអាចប្រើប្រាស់សំរាប់គោលបំណងផលិតអាវុធ មហាប្រល័យក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជាមួយ តំបន់ និងសកលលោកក្នុងការបង្ការ ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ ដោយខុសច្បាប់នូវ សារធាតុនុយក្លេអែរ និងវិទ្យុសកម្ម។ ជាក់ស្តែង ក្រៅពីការចូលរួមជាហត្ថលេខីនៃបណ្តារពិធីសារ និង អនុសញ្ញាអន្តរជាតិ និងនៅក្នុងតំបន់ជាច្រើនមកហើយនោះ យើងមានច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់ កំពូលរបស់កម្ពុជា បានចែងយ៉ាងច្បាប់ពីការមិនអនុញ្ញតិផលិតអាវុធនុយក្លេអ៊ែរនៅក្នុងទឹកដីរបស់ខ្លួនដែរ។ ក្រៅពីនេះកម្ពុជា មានច្បាប់ប្រឆាំងអំពើភេរវកម្ម ច្បាប់ព្រហ្មទណ្ឌ ច្បាប់ស្តីពី ការហាមឃាត់ការប្រើប្រាស់ អាវុធគីមី នូយក្លែអ៊ែរ ជីវសាស្រ្ត និងវិទ្យុស និងច្បាប់មួយចំនួនទៀត ដែលនឹងដាក់ឱ្យប្រើប្រាស់បន្ថែមទៀត នៅថ្ងៃអនាគត សំរាប់គ្រប់គ្រង និងដាក់ទោសទណ្ឌ ដល់ជនល្មើសទាំងឡាយផងដែរ ។

ជាចុងក្រោយគណៈអធិបតីបានសំណូមពរដល់សិក្ខាកាមឱ្យបន្តទំនាក់ទំនងគ្នាឱ្យបានកាន់តែច្រើន  និងយកគំនិតនៃខ្លឹមសារមេរិតនេះដើម្បីថែមទៀតដើម្បី កែសំរួល និងបំពេញបន្ថែមនូវចន្លោះប្រហោងណា មួយដែលកម្ពុជាមានសំដៅបង្កើនប្រសិទ្ធិភាពថែមទៀតក្នុងការអនុវត្តន៍សេចក្តីប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិ បាលកម្ពុជា ក្រោមមាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមចំណែកជាមួយតំបន់ និងសកលលោកដើម្បីទប់ស្កាត់ ប្រយុទ្ធ ប្រឆាំងទៅនឹងការជួញដូរសារធាតុវិទ្យុសកម្ម គីមី ជីវសាស្រ្ត នុយក្លេអ៊ែរ ខុសច្បាប់ ក៏ដូចជាការទប់ស្កាត់ នូវការរីករាលដាលនៃអាវុធមហាប្រល័យដ៏គ្រោះថ្នាក់នេះ។

01 02 03 04 05