ឯកឧត្តម ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង អនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ចូលរួមជាប្រធានគណៈអធិបតីនៃពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលទ័ពពិសេសប្រឆាំងភេរវកម្ម

0

កងពលតូចលេខ ៧០ ៖ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានអញ្ជើញធ្វើប្រធានគណៈអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលទ័ពពិសេសប្រឆាំងភេរវកម្ម ដែលមានការចូលរួមអង្គពិធី និងអម ដំណើរពីសំណាក់ឯកឧត្តម ឈុន ស៊ឹងវូ ទីប្រឹក្សាស្ថានទូតសាធារណៈរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រ កម្ពុជា និងថ្នាក់ដឹកនាំរបស់លេខាធិការដ្ឋាន គជបភ រួមទាំងមេបញ្ជាការ មេបញ្ជាការរង និងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចលេខ ៧០ ជាច្រើនរូបទៀតផងដែរ។

 

បន្ទាប់ពីស្តាប់នូវរបាយការណ៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូច លេខ៧០ និងសុន្ទរកថារបស់តំណាងទូតរួចមក ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្តែងនូវមោទនភាព ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកម្ពុជា-សាធារណៈរដ្ឋកូរ៉េ ជាពិសេស រវាងស្ថាប័ននៃភាគីកូរ៉េជាមួយលេខាធិការដ្ឋាន គជបភ – បញ្ជាការដ្ឋានកម្លាំងពិសេសជាតិប្រឆាំង ភេរវកម្មរបស់កម្ពុជា និងកងពលតូចថ្មើរជើងលេខ ៧០។ ជាការពិតណាស់ ការផ្តល់នូវវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលទ័ពពិសេសជំនាញប្រឆាំងភេរវកម្មវគ្គទី២ នេះជាទល្ហីករលើស្មារតីនៃការសហការ និង មិត្តភាពដែលបាននិងកំពុងរីកដុះដាលជាលំដាប់រវាងប្រទេសយើងទាំងពីរ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍បន្ថែមថា ទោះបីមជ្ឈដ្ឋានអ្នកជំនាញការងារប្រឆាំង ភេរវកម្មក្នុងតំបន់ និងសកលលោកតែងបានបញ្ជាក់រួចហើយថា កម្ពុជាមិនមែនជាគោលដៅនៃការ វាយប្រហារភេរវកម្មដោយផ្ទាល់ក៏ដោយក៏លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មតែង ប្រកាន់ខ្ជាប់នូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ ប្រឆាំងភេរវកម្មថា «ការប្រឆាំភេរវកម្មគឺជាការប្រឆាំងនឹងភាពធ្វេសប្រហែសរបស់ខ្លួនឯង។» ហេតុ ដូច្នេះហើយ ទើបលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មតែងបានយកចិត្តទុកដាក់លើការ បង្កើនកម្លាំងជំនាញប្រឆាំងភេរវកម្មបន្ថែមលើកម្លាំងដែលមានស្រាប់សំដៅរក្សានិរន្តរភាពនៃកម្លាំង ជំនាញ និងបង្កើនសមត្ថភាពឆ្លើយតបបន្ថែមក្នុងករណីចាំបាច់បន្ថែមលើការងារដ៏សកម្មជាប្រចាំរបស់ ខ្លួនដែលមានស្រាប់ ។

ជាមួយគ្នានឹងការអបអរសារទរដល់សិក្ខាកាមទាំង ៤២ រូប ដែលបានបញ្ចប់ការបណ្តុះបណ្តាល ដ៏ជោគជ័យ លេខាធិការដ្ឋាន គជបភ និងកងពលតូចលេខ ៧០ បានរៀបចំអាហារសាមគ្គីពេលល្ងាច ជាមួយសិក្ខាកាម និងភាគីមិត្តផងដែរ។ 01 IMG_0218 IMG_0237 IMG_0270