ក្រសួងការពារជាតិ (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ នេះ លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំង ភេរវកម្ម និងបណ្តារក្រសួងពាក់ពន្ធ័សំខាន់ៗមួយចំនួនទៀតដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចូលរួមជាមួយក្រសួងការពារជាតិក្នុងពិធី ប្រកាសដាក់ឱ្យប្រើប្រាស់ និងផ្សព្វផ្សាយជាផ្លូវការនូវឯកសារវិវេចនាការពារជាតិក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ។
សូមរំលឹកផងដែរថា ឯកសារនេះត្រូវបានក្រុមការងារជំនាញរបស់ក្រសួងការពារជាតិបានតាក់តែង និងបានដាក់ឆ្លង ពិនិត្យ និងយោបល់បន្ថែមពីក្រសួង និងស្ថាប័នពាក់ពន្ធ័កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេនៅទីស្តី ការក្រសួងការពារជាតិក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការពារជាតិ មន្រ្តីជាន់ខ្ពស់ជាច្រើនរបស់ក្រសួងការពារជាតិ និងតំណាងមកពីស្ថាប័នពាក់ពន្ធ័សំខាន់ៗរួមមាន លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាដើម ។
ឯកសារវិវេចនាការពារជាតិ នេះបានផ្តល់លើវិស័យអត្ថិភាពដើម្បីអនុវត្តដល់ឆ្នាំ២០១៨ (ហើយឯកសារ នេះជាឯកសារ អន្តរកាលរវាងសៀវភៅសការពារជាតិឆ្នាំ២០០៦ និងសៀវភៅសការពារជាតិដែលនឹងធ្វើនៅឆ្នាំ២០១៨) ចំនួន ១០ សំខាន់ៗក្នុងនោះរួមមាន៖ ១-កិច្ចការពារព្រំដែន ២-កំណែទំរង់យោធា ៣-ការហ្វឹកហ្វឺន និងបណ្តុះបណ្តាល ៤-ប្រតិបត្តិការរក្សាសន្តិភាព ៥-ការប្រឆាំងភេរវកម្ម ៦-សន្តិសុខលម្ហសមុទ្រ ៧-ជំនួយមនុស្សធម៌ និងការឆ្លើយតបគ្រោះមហន្ត រាយ ៨-កិច្ចសហប្រតិបត្តិការអន្តរជាតិ ៩-ការគ្រប់គ្រងធនធានការពារជាតិ និង១០-ការរួមចំណែកអភិវឌ្ឍន៍ជាតិ។