លេខាធិការដ្ឋាន គជបភ បញ្ជ្រៀបការយល់ដឹងផ្ទៃក្នុងពីចំណេះដឹងនៃសារធាតុវិទ្យុសកម្ម

0

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ នេះលេខាធិការដ្ឋាន បានរៀបចំការអប់រំ និងបញ្ជ្រៀបការ យល់ដឹងផ្ទៃក្នុងពីចំណេះដឹងនៃសារធាតុវិទ្យុសកម្ម និងវិធីសាស្រ្តប្រើប្រាស់ឧបករណ៍រាវរកសារធាតុវិទ្យុ សកម្ម ដែលកន្លងមក ភាគីសហរដ្ឋអាមេរិក សហគមន៍អ៊ឺរ៉ុប និងទីភ្នាក់ងារថាមពលអាតូមិករបស់ អង្គការសហប្រជាជាតិធ្លាប់បានចុះមកចែករំលែកចំណេះដឹងនេះដល់បណ្តារស្ថាប័នដែលពាក់ពន្ធ័ជា ច្រើននៅកម្ពុជា ។

នេះជាកិច្ចខិតខំប្រឹងប្រែងថ្មីរបស់លេខាធិការដ្ឋាន គជបភ , ឆ្លៀតពេលពីភារកិច្ចមមាញឹកជាប្រចាំរបស់ ខ្លួន, លើការបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងបន្ថែមជាលក្ខណៈផ្ទៃក្នុងដល់បណ្តារមន្រ្តីរបស់ ខ្លួន ដើម្បីចូលរួមអនុវត្តន៍នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមមាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ ចូលរួមជាមួយតំបន់ និងសកលលោក លើការបង្ការ ទប់ស្កាត់ នូវការរត់ពន្ធសារធាតុវិទ្យុសកម្ម ដោយ ខុសច្បាប់ ក៌ដូចជាការចូលរួមជាមួយតំបន់ និងសកលលោក ក្នុងការបង្ការ ការទប់ស្កាត់ ការប្រយុទ្ធ ប្រឆាំងនឹងអំពើភេរវកម្ម។

01 02