មន្រ្តីតំណាងរបស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មចូលរួមជាមួយគណៈកម្មាធិការ ជាតិសន្តិសុខលម្ហរសមុទ្រសម្ពោធទីស្នាក់ការសង្កេតការណ៍របស់គជសសនៅកោះឡាំដាំ ខេត្តកោះកុង

0

កោះកុង៖ នាព្រឹកថ្ងៃទី​ ២៨ ខែធ្នូ ឆ្នាំ២០១៣ នេះ មន្រ្តីប្រចាំការរបស់លេខាធិការដ្ឋានគណៈ កម្មាធិការជាតិប្រឆាំងភេរវកម្ម បានចូលរួមពិធីសម្ពោធទីស្នាក់ការសង្កេតការណ៍របស់គណៈកម្មាធិ ការជាតិសន្តិសុខលម្ហរសមុទ្រនៅកោះឡាំដាំ ខេត្តកោះកុងក្រោមអធិបតីភាពឯកឧត្តម ឧត្តមនាវីឯក ទៀ វិញ ។ អាគារដែលធ្វើពីថ្មចាក់បេតុងនឹងមានបន្ទប់ចំនួន០៥ (បន្ទប់រដ្ឋបាល០១ បន្ទប់បុគ្គលិក ០២ បន្ទប់វិទ្យុទាក់ទង់០១ បន្ទប់ប្រធាន០១) ដែលមានការឧបត្ថមគាំទ្រពីសំណាក់ភាគីដៃគូរសហ រដ្ឋអាមេរិក នឹងអូស្រ្តាលី បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ មករា ឆ្នាំ២០១២ នឹងបានបញ្ចប់រួច រាល់នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៣ ។ អាគារនេះផ្តល់ភាពងាយស្រួលនឹងប្រសិទ្ធភាពការងារស្រាវជ្រាវនិងត្រួតពិនិត្យថែរក្សា សន្តិសុខលើផ្ទៃសមុទ្រទាន់ពេលវេលាបន្ទាប់ពីយើងមានស្នាក់ការណ៍សង្កេតការណ៍នៅតាមកោះ ។ នេះបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការជម្រុញការងាររបស់ គជសស កាន់តែមានប្រសិទ្ធភាព ក្នុង ការការពារសន្តិសុខលើផ្ទៃសមុទ្រនឹងការទប់ស្តាត់ និងបង្ក្រាប់បទល្មើសនៅលើផ្ទៃសមុទ្រជាមួយ ស្ថាប័នជំនាញពាក់ពន្ធ័ដែលមានក្នុងរចនាសម្ពន្ធ័ របស់ គជសសនេះ ។ ក្នុងរយះពេលបីឆ្នាំនៃការបង្កើត គជសសសម្រេចបាននៅគោលនយោបាយជាតិសន្តិសុខ លំហសមុទ្រដោយបានសម្រេចដាក់ឱ្យដំណើការទីបញ្ជាការជួរមុខនិងនាវា០៣គ្រឿង ការបង្កើតភាព ទំនាក់ទំនងរវាងកងទ័ពជើងទឹកជាមួយនឹងស្ថាបន័គន្លឹះទាំង០៩ រួមទាំងលេខាធិការដ្ឋានគណៈកម្មា ធិការជាតិប្រឆាំងភេរវកម្មផង ថែរក្សាសន្តិសុខ ទប់ស្តាត់បទល្មើស បង្រ្កាប់បទល្មើសលើផ្ទៃសមុទ្រនឹង ជួយអន្តរាគមន៍ពេលមានគ្រោះមហន្តរាយ សហប្រតិបត្តិការណ៍កិច្ចការងារការពារ សន្តិសុខ ទប់ស្តាត់ នឹងបង្រ្កាប់បទល្មើសលើ ផ្ទៃសមុទ្រជាមួយសមាភាគីអន្តរជាតិ ពិសេសគឺការ​ទទួលបានបទពិសោធន៍ និងវគ្គបណ្តុះបណ្តាលជំនាញ និងច្បាប់បន្ថែមក្រោមជំនួយគាំទ្រពីសមភាគីអន្តរជាតិដូចជា៖ សហរដ្ឋ អាមេរិក អូស្រ្តាលី នឹងប្រទេសជប៉ុន ជាដើម ។

01 02 03