កិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្តាហ៍របស់ លគជបភ

0

ភ្នំពេញ៖ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ឳម យ៉ិនទៀង អនុប្រធាន លគជបភ កិច្ចប្រជុំប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំ គជបភ ដឹកនាំដោយឯកឧត្តម អ៊ឹង អៀង សមាជិក គជបភ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី ឳម យ៉ិនទៀង ​ បានប្រារពឡើងកាលថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង ៣ រសៀល នៅលេខាធិការដ្ឋានទីតាំងអគ្គស្នងការនគរបាលជាតិ។ កិច្ចប្រជុំនេះបានធ្វើកិច្ចពិភាក្សាលើរបៀបវារៈយ៉ាងច្រើនដូចជា៖

. ការរៀបចំផែនការសកម្មភាពសម្រាប់ត្រីមាសទី១ ដើមឆ្នាំ២០១៤

. ដោះស្រាយបញ្ហា តម្រូវការសម្ភារៈប្រើប្រាស់របស់នាយកដ្ឋានចំណុះ

. ប្រកាសអំពីក្រុមការងារទាំង៥ ដែលទើបទទួលបានការឯកភាពពីឯកឧត្តមទេសរដ្ឋមន្រ្តី​

.  ការរៀបចំវគ្គបណ្តុះបណ្តាលលើជំនាញរដ្ឋបាល និងកុំព្យូទ័រ ដល់មន្រ្តីថ្មី

កិច្ចប្រជុំនេះបានបញ្ចប់នៅវេលាម៉ោង ៤ និង៤០ នាទី ក្រោមបរិយាកាស រីករាយ និងស្និទ្ធស្នាលក្រៃលែង។

01 02 03 04 05