ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង អញ្ជើញជាអធិបតីភាពក្នុងពិធី ផ្សព្វផ្សាយអំពីអំពើភេរវកម្ម និងច្បាប់ប្រឆាំងអំពើពុករលួយដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលក្នុងខេត្តសៀមរាប

0

សៀមរាប : នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ នេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងអង្គភាពប្រឆាំងអំពើពុករលួយ រួមសហការណ៍ជាមួយសណ្ឋាគារអង្គរអេរ៉ា បានរៀបចំកម្មវិធីជួបជុំជា មួយម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងភូមិគ្រឹះជួល នៅមូលដ្ឋានខេត្តសៀមរាប ដើម្បី ពង្រឹងការងារសន្តិសុខសង្គម និងការប្រឆាំងនឹងអំពើពុករលួយ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង អនុប្រធានលេខាធិការដ្ឋាន គជបភ និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដោយមានការសហការឧបត្ថម្ភ ទីតាំងសម្រាប់ប្រជុំពីសំណាក់សណ្ឋាគារអង្គអឺរ៉ា។ ក្នុងកម្មវិធីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានធ្វើកិច្ចសំណេះសំណាល ជាមួយម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ដោយផ្តោតសំខាន់លើ ការសហការក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយតាមរយៈការរាយការណ៍អំពីការជំរិតទា ប្រាក់ពីសំណាក់មន្ត្រីពន្ធដារ ឬមន្រ្តីសារធារណៈផ្សេងៗទៀត។ លើសពីនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសំណូមពរឱ្យម្ចាស់អាជីវកម្ម ពាក់ព័ន្ធទាំងអស់បន្តចូលរួមសហការណ៍ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងអំពើភេវរកម្ម ដោយគ្រប់រូបភាពដែលទោះបីជាបច្ចុប្បន្នកម្ពុជាមិនមែនជាគោលដៅវាយប្រហារពីសំណាក់ពួកភេរវករក៏ដោយ ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលើកឡើងថា “ការប្រឆាំងនឹងអំពើភេវរកម្ម គឺជាការប្រឆាំងនឹងការធ្វេសប្រហែសរបស់ខ្លួនឯង”។ បន្ទាប់ពីមានសំណេះសំណាលចប់ អង្គភាពប្រឆាំង អំពើពុករលួយ បានធ្វើបទបង្ហាញពី ការអប់រំ ទប់ស្កាត់ និងបង្កាបទល្មើសពាក់ព័ន្ធនឹងអំពើពុករលួយ ផងដែរ។ កម្មវិធីបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងស្និតស្នាលបំផុត៕

04

07

06

05

02

01