ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង អញ្ចើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ លគជបភ

0

ភ្នំពេញ៖ នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤ នេះ នៅលគជបភ ទីតាំងអគ្គស្នងការនគរបាលជាតិ បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង អនុប្រធាន លគជបភ និងថ្នាក់ដឹកនាំមួយចំនួនទៀតដូចជា៖
ឯកឧត្តម អ៊ឹង អៀង សមាជិក លគជបភ
ឯកឧត្តម ឈួន ចាន់ថន សមាជិក លគជបភ និងលោក លោកស្រីដែលជាប្រធាន អនុប្រធាន នាយកដ្ឋានចំណុះទាំងអស់។
ក្នុងកិច្ចប្រជុំនេះបានផ្តោតសំខាន់លើរបៀបវារៈ ចំនួនពីរ សំខាន់គឺ៖
១. អនុម័តនូវរាល់សំណើរសម្ភារៈប្រើប្រាស់ផ្សេងៗរបស់នាយកដ្ឋានចំណុះ សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៤
២. លើកទិដៅអនុវត្តផែនការសកម្មភាពការងាររបស់នាយកដ្ឋានចំណុះ សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៤
នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍នោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ណែរនាំយ៉ាងច្រើន ដល់សមាជិក ក៏ដូចជានាយកដ្ឋានចំណុះឲ្យខិតខំបង្កើនសមត្ថភាពជំនាញដល់មន្រ្តីទាំងអស់តាមរយៈការអនុវត្តការងារជាក់ស្តែង និងជម្រុញឲ្យមានវគ្គសិក្សាក្នុង និងក្រៅប្រទេសឲ្យបានច្រើន ជាពិសេសគឺការធ្វើកិច្ចសហប្រតិបត្តការណ៍ជាមួយនឹងប្រទេសជាដៃគូរ។ នៅចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានផ្តាំផ្ញើឲ្យនាយកដ្ឋានចំណុះទាំងអស់ខិតខំប្រឹងប្រែងបន្តអនុវត្ត និងជម្រុញការងារបន្ថែមទៀត ធ្វើយ៉ាងណាសម្រេចឲ្យបាននូវរាល់ផែនការដែលបានលើកឡើង01

02

03