ឯកឧត្តម អ៊ឹង អៀង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ជួបសំណេះសំណាលជាមួយ ប្រធាន អនុប្រធាន និងមន្រ្តីចំណុះនាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា

0

ភ្នំពេញ៖ នារសៀលថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៤ នេះ នៅលេខាធិការរដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ទីតាំងអគ្គស្នងការនគរបាលជាតិ បានប្រារពកិច្ចសំណេះសំណាលមួយក្រោមអធិបតីភាព ឯកឧត្តម អ៊ឹង អៀង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង អនុប្រធាន លគជបភ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់របស់នាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា។ បន្ទាប់ពីស្តាប់នូវការរាយការណ៍របស់លោក ប៉ឹល ច័ន្ទវីរៈ ប្រធាននាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា អំពីសកម្មភាពការងាររបស់នាយកដ្ឋានក្នុងឆ្នាំ២០១៣ និងការងារដែលកំពុងតែអនុវត្ត តែមិនទាន់បានសម្រេច និងគ្រោងនឹងសម្រេចឲ្យខានតែបានក្នុងឆ្នាំ២០១៤នេះ រួចមក ឯកឧត្តម អ៊ឹង អៀង បានធ្វើការសំណេះសំណាល និងផ្តល់នូវអនុសាសន៍ល្អៗយ៉ាងច្រើនក្នុងអត្ថន័យជម្រុញប្រសិទ្ធភាពការងារឲ្យកាន់តែប្រសើរ ជាពិសេសបានពាំនាំនូវការកោតសរសើរពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី ចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីទាំងអស់របស់នាយកដ្ឋានដែលបានខិតខំប្រឹងប្រែងនាពេលកន្លងមកដោយមិនគិតពីពេលវេលា ការនឿយហត់ ហើយទទួលបាននូវលទ្ធផលយ៉ាងច្រើន គួរជាទីមោទនៈ។ ទន្ទឹមនឹងលទ្ធផលទាំងនោះ ឯកឧត្តមក៏បានជម្រុញ និងលើកទឹកចិត្តឲ្យថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីទាំងអស់របស់នាយកដ្ឋាន បន្តនូវសកម្មភាពដ៏មុតស្រួចនេះបន្តទៀត និងធ្វើយ៉ាងណាសម្រេចឲ្យបាននូវរាល់ការងារដែលថ្នាក់ដឹកនាំប្រគល់ឲ្យ ពិសេសគម្រោងផែនការដែលបានគ្រោងទុក។
01

02

03

04

05

06