ឯកឧត្តម អ៊ឹង អៀង ធ្វើការសំណេះសំណាល និងជម្រុញការអនុវត្តការងាររបស់នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ

0

ភ្នំពេញ : នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ នៃលេខាធិការដ្ឋាន គជបភ បានរៀបចំកិច្ចប្រជុំប្រចាំខែ ក្រោមអធិបតីភាព របស់ ឯកឧត្តម អ៊ឹង អៀង សមាជិកលេខាធិការដ្ឋាន គជបភ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង អនុប្រធានលេខាធិការដ្ឋាន គជបភ។ នៅក្នុងកិច្ចប្រជុំនេះផងដែរ តំណាងការិយា ល័យ នីមួយៗបានរាយការណ៏ពីសកម្មភាពការងារកន្លងមក និងទិសដៅនាពេលខាងមុខព្រមទាំង បញ្ហាប្រឈមមួយចំនួនផងដែរ។ ឆ្លើយតបទៅនឹងរបាយការណ៏ និងបញ្ហាប្រឈមដែលលោក ប្រធានការិយាល័យ បានរាយការណ៏ ឯកឧត្តម អ៊ឹង អៀង បានផ្តល់ជាអនុសាសន៍ល្អៗ ជាច្រើន ដល់មន្រ្តីនៃនាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ និងបានផ្តោតសំខាន់លើការពង្រឹងវិន័យការងារ និងសៀវភៅផែនការជាតិជាចំបង និងបានបញ្ជាក់អំពីការគាំទ្ររបស់លេខាធិការដ្ឋានបន្ថែមទៀតដល់នាយកដ្ឋានលើការបំពាក់ធនធានសម្ភារៈបរិក្ខាសម្រាប់ឆ្នាំ២០១៤ នេះ ដែលបានសំរេចកន្លង មកដើម្បីជួយជំរុញដល់កិច្ចសហប្រតិបត្តិការឲ្យរលូន និងប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ជា អនុសាសន៍បន្ថែមទៀត ឯកឧត្តម បានបញ្ជាក់អំពីការងាររបស់លេខាធិការដ្ឋាន គឺនាយកដ្ឋាន ការពារហេដ្ឋារចនាសម្ព័ន្ធ គឺធ្វើក្នុងកម្រិតថ្នាក់ជាតិមិនមែនគ្រាន់តែជាកម្រិតថ្នាក់នាយកដ្ឋាន នោះទេ ហើយភារកិច្ចចម្បងគឺ ការងារសម្របសម្រួល និងបំពេញចំណុចខ្វះខាតដល់ស្ថាប័នជាតិ ដែលពាក់ព័ន្ធទាំងឡាយដែលមាន។ ក្នុងន័យនេះដែរ ឯកឧត្តម បានសង្កត់ធ្ងន់ ថា ដើម្បីធ្វើការងារ នេះបានចាំបាច់ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីទាំងអស់គប្បីត្រូវខិតខំបង្កើនសមត្ថភាពរបស់ខ្លួន និងយកចិត្តទុកដាក់ជាពិសេស លើសៀវភៅផែនការជាតិប្រឆាំងភេវរកម្ម ដែលសៀវភៅនេះ គឺជាស្នូលរបស់នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ ហើយ ឯកឧ្តម នឹងធ្វើការដឹកនាំផ្ទាល់លើ ការងារផ្សព្វផ្សាយសៀវភៅផែនការជាតិប្រឆាំងភេវរកម្មនេះផងដែរ។
កិច្ចប្រជុំ នៅថ្ងៃនេះ ថ្នាក់ដឹកនាំ និងមន្រ្តីនៃនាយកដ្ឋានការពារហេដ្ឋាទាំងអស់ ទទួលបាននូវអនុ សាសន៏ល្អៗ ពី ឯកឧត្តម អ៊ឹង អៀង ព្រមទាំងលើកទឹកចិត្តនៅក្នុងការងារ ទាំងអស់ដែលបាន ដាក់ ទិសដៅជូននាយកដ្ឋាន។ ជាចុងក្រោយ ឯកឧត្តម បានផ្តល់អនុសាសន័ ដ៏មានអត្ថន័យ ដល់ថ្នាក់ ដាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋាន លើ ៣ចំណុច ដើម្បីទទួលបានជោកជ័យលើការងារ គឺមន្រ្តីទាំង អស់ គប្បីត្រូវមាន ភាពស្មោះត្រង់ ការស្រឡាញ់ការងារ និង ការពង្រឹងសមត្ថភាពខ្លួនឯង។
កិច្ចប្រជុំបានបញ្ចប់ទៅ ក្រោមបរិយាកាស រីករាយ ស្និទស្នាល និងប្រកបដោយផ្លែផ្កា។
01

002