វគ្គសិក្សាដែលសហការរៀបចំឡើងដោយ លគជបភ និង IAEA បានបញ្ចប់ដោយជោគជ័យ

0

ភ្នំពេញ៖ បន្ទាប់ពីដំណើរការវគ្គបណ្តុះបណ្តាលយ៉ាងសកម្មរយៈពេល៥ថ្ងៃរួចមក នេះពេលគឺត្រូវបានបញ្ចប់ដោយរលូន ក្រោមបរិយាកាសជោគជ័យ និងស្និដ្ឋស្នាលក្រៃលែង។ សិក្ខាកាមដែលបានអញ្ចើមមកពីស្ថាប័នពាក់ព័ន្ធនានាបានសម្តែងការរីករាយ និងសាទរក្រៃលែងពេលដែលពួកគាត់បានមកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ គឺពួកគាត់បានទទួលនូវចំណេះដឹងល្អៗ និងបទពិសោធន៍យ៉ាងច្រើនពីលោកគ្រូដែលអញ្ជើញមកពី IAEA ទាំង២រូប ពិសេសនោះគឺពួកគាត់ទាំងពីរបានធ្វើការបកស្រាយដោយគ្មានការលាក់លៀម និងមានបច្ចេកទេសខ្ពស់ក្នុងការបកស្រាយ។ ចំណែកលោក Michael Gerstmayr និងលោក Mohd Irwan Effendi b. Mohd Nordi ក៏បានសម្តែងការសប្បាយរីករាយផងដែរ ដោយលោកបានមានប្រសាសន៍ថា៖ “ខ្ញុំពេញចិត្តនឹងកម្ពុជា សកម្មភាពសិក្ខាកាមទាំងអស់បានធ្វើឲ្យខ្ញុំមានភាពសប្បាយរីករាយ គឺពួកគាត់សម្តែងការពេញចិត្តនិងការបង្រៀនរបស់ពួកយើង ពួកគាត់បានសួរនូវសំណួរដ៏ល្អយ៉ាងច្រើនមកកាន់យើង ពិសេសនោះគឺយើងទាំង២នាក់ក៏បានទទួលនូវបទពិសោធន៍ល្អៗយ៉ាងច្រើនដែរពីពួកគាត់ដែរ។
នាចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលនេះ ក៏មានប្រារពពិធីប្រគល់វិញ្ញាបនប័ត្រដល់សិក្ខាកាមដែលចូលរួមផងដែរ៕

01

02

03

04

05