លគជបភ បើកកិច្ចប្រជុំប្រចាំសប្តាហ៍

0

ភ្នំពេញ៖ នារសៀលថ្ងៃច័ន្ទ ទី២០ ខែមករា ឆ្នាំ២០១៤ នេះ នៅលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (លគជបភ)បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍ក្រោមអធិបតីភាព ឯកឧត្តម ឈួនចាន់ថន សមាជិក លគជបភ និងមានការចូលរួមពីសំណាក់ ប្រធាន និងអនុប្រធាននាយកដ្ឋានចំណុះ។ ក្នុងកិច្ចប្រជុំនោះបានផ្តោតលើប្រធានបទ២ សំខាន់គឺ៖
១. ការជម្រុញ និងលើកកម្ពស់ការសន្សំសំចៃផ្ទៃក្នុងរបស់លគជបភ
២. របាយការណ៍របស់នាយកដ្ឋានចំណុះ និងត្រួតពិនិត្យការងារអនុវត្តនាសប្តាហ៍កន្លង។
ក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តម ឈួន ចាន់ថន ក៏បានធ្វើការផែ្តផ្តាំដល់នាយកដ្ឋានចំណុះទាំងអស់ឲ្យបន្តជម្រុញសកម្មភាពការងារដែលកំពុងអនុវត្តមិនទាន់ចប់ និងគ្រោងអនុវត្ត នាពេលខាងមុខឲ្យរឹតតែមានប្រសិទ្ធិភាព និងប្រសិទ្ធិផលជូនអង្គភាព និងប្រទេសជាតិ។ កិច្ចប្រជុំនេះបានបញ្ចប់ក្រោមបរិយាកាស រីករាយ និងស្និដ្ឋស្នាល នាវេលាម៉ោង ៤ និង ៣០ នាទី។

01

02

03

04