នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ បើកកិច្ចប្រជុំផ្ទៃក្នុង

0

នៅថ្ងៃសុក្រទី ២៤ ខែមករា ឆ្នាំ២០១៤ នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ នៃលេខាធិការដ្ឋាន គ.ជ.ប.ភ បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយក្រោមការដឹកនាំរបស់លោក ស សេរីវិចិត្រ ប្រធាននាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ និងមានការចូលរួមពី លោកអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និង មន្រ្តីជាច្រើនរូបទៀត។ កិច្ចប្រជុំថ្ងៃនេះចាត់ទុកជាកិច្ចប្រជុំពិសេសមួយដែលនាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធបាន
ពិភាក្សាយ៉ាងផុសផុលនិងដោះស្រាយកិច្ចការដែលរាំងស្ទះមួយចំនួនកន្លងមក។ លោកប្រធាន
នាយកដ្ឋាន បានផ្តល់អនុសាសន៏ និងដំណោះស្រាយលើការងារមួយចំនួនព្រមទាំងស្នើ
ដល់គ្រប់ ការិយាល័យទាំងអស់ត្រូវពង្រឹងលើភារកិច្ចការងារ ព្រមទាំងធនធានមនុស្ស របស់ខ្លួន នឹងត្រូវស្វែងយល់នូវសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម អោយបាន ជាប់ជាប្រចាំ។ មុននឹងបញ្ចប់នូវកិច្ចប្រជុំ លោកប្រធាននាយកដ្ឋាន បានស្នើ អោយរក្សានូវសាមគ្គីភាពផ្ទៃក្នុង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងការិយាល័យ ទាំងអស់ និងជៀសវាងកុំអោយក្លាយខ្លួនជាមន្រ្តីគ្រាប់ល្ពៅដែលសម្តេចនាយករដ្ឋមន្រ្តីតែងតែបានលើក
ឡើងជារឿយៗ។កិច្ចប្រជុំត្រូវបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ និងប្រកបដោយផ្លែផ្កា។

01

05