ភ្នំពេញ៖ កិច្ចប្រជុំប្រចាំសប្តាហ៍មួយត្រូវបានប្រារពឡើងកាលពីរសៀលថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០១៤ នេះ នៅ លគជបភ ក្នុងអគ្គស្នងការនគរបាលជាតិ ក្រោមអធិបតីយភាព ឯកឧត្តម អ៊ឹង អៀង តំណាងឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង អនុប្រធាន លគជបភ និងជាសមាជិក លគជបភ ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធាន នាយកដ្ឋានចំណុះទាំងអស់។ កិច្ចប្រជុំនារសៀលនោះផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗដូចខាង៖
–ត្រួតពិនិត្យផែនការការងារអនុវត្តនាសប្តាហ៍កន្លងទៅ
–លើកទិសដៅការងារអនុវត្តបន្តសម្រាប់សប្តាហ៍បន្ទាប់
–ដោះស្រាយបញ្ហាអសកម្មរបស់នាយកដ្ឋានចំណុះ
–ពិភាក្សាអំពីការអនុវត្ត បណ្តុះបណ្តាល ធ្វើទំនើបកម្ម ទៅលើសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម
កិច្ចប្រជុំនេះចំណាយពេលប្រមាណជា ២ ម៉ោង និងបានបញ្ចប់ប្រកបដោយលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។