កិច្ចប្រជុំប្រចាំសប្តាហ៍របស់ លគជបភ នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤

0

កិច្ចប្រជុំប្រចាំសប្តាហ៍របស់ លគជបភ បានប្រារពឡើងកាលពីថ្ងៃ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៤ នៅ លគជបភ ទីតាំងអគ្គស្នងការនគរបាលជាតិ នាវេលាម៉ោង ៣ និង ០០នាទី ក្រោមអធិបតីយភាព ឯកឧត្តម អ៊ឹង អៀង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង អនុប្រធាន លគជបភ និងជាសមាជិក លគជបភ និងមានការចូលរួមផងដែរពីសំណាក់ឯកឧត្តម ជាសមាជិកនិងលោកប្រធាន អនុប្រធាន នាយកដ្ឋានចំណុះ។ កិច្ចប្រជុំនេះផ្តោតទៅលើប្រធានបទសំខាន់ៗដូចខាងក្រោម៖
– រៀបចំវគ្គបង្រៀនផ្ទៃក្នុងលើជំនាញរដ្ឋបាល និងកុំព្យូទ័រ ដល់មន្រ្តីរបស់នាយកដ្ឋានចំណុះ។
– ការរៀបចំបង្រៀនផ្ទៃក្នុងអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្មដល់មន្រ្តី នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ
– ត្រួតពិនិត្យការងារសប្តាហ៍កន្លងទៅ និងផែនការការងារសប្តាហ៍ថ្មី
កិច្ចប្រជុំនេះបានបញ្ចប់នាវេលាម៉ោង ៤ និង០០នាទី ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង៕

001002003