ព្រឹកថ្ងៃទី០៥ ខែកុម្ភៈ នេះ ខេត្តព្រះវិហារ ទទួលបានការបញ្ជ្រាបសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ពីលគជបភ

0

ខេត្តព្រះវិហារ៖ ខេត្តព្រះវិហារគឺជា ខេត្តទី៨ នៃបេសកកម្មនៃការបញ្ជ្រាបសៀវភៅផែនការជាតិប្រឆាំងភេវរកម្ម ដែលបានប្រារព្ធនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៤ ក្រុមការងារដែលដឹកនាំដោយ ឯកឧត្តម អ៊ឹង អៀង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង អនុប្រធាន លគជបភ និងជាសមាជិក លគជបភ ព្រមទាំងមានការចូលរួមអមដំណើរដោយ លោក ប៉ឹល ច័ន្ទវីរៈ ប្រធាននាយកដ្ឋានព័ត៌មានបចេ្ចកវិទ្យា លោក ចាន់ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ លោក ម៉ី សាម៉ុន ប្រធានការិយាល័យសមយុទ្ធ និងលោក ពៅ វិទូ អនុប្រធានការិយាល័យទី២ នៃនាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងពិធីនេះផងដែរ គឺមានការចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរចំណុះខេត្ត តំណាងស្នងការនគរបាលខេត្ត តំណាងមេបញ្ជាការកងរាជអាវុធហត្ថ និងតំណាងយោធាខេត្តផងដែរ៕
ជាកិច្ចចាប់ផ្តើម ឯកឧត្តម អ៊ឹង អៀង បានលើកឡើងពី
គោលបំណងសំខាន់ក្នុងការបញ្ជ្រាបសៀវភៅផែនការជាតិប្រឆាំងភេរវកម្មនេះគឺដើម្បីបង្កើននូវការយល់ដឹង និងបង្កើនប្រសិទ្ធិភាពនៃកិច្ចសហប្រតិបបត្តិការរួមរវាងស្ថាប័ន មន្ទីរពាក់ព័ន្ធនានាចំណុះ ខេត្ត ក្នុងការបង្កា ការការពារ ការឆ្លើយតប និងស្តារស្ថានភាពឡើងវិញ ក្នុងករណីមានឧបទ្ទវហេតុភេរវកម្មកើតឡើង ជាពិសេសត្រូវចូលរួមឲ្យបានសកម្មជាមួយពិភពលោកដើម្បីប្រយុទ្ធ ប្រឆាំងទៅនឹងអំពើភេរវកម្ម ដោយគ្រប់រូបភាពដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម។ ក្នុងពិធីដ៏មានអត្ថន័យនេះផងដែរ ឯកឧត្តម អ៊ឹង អៀង ក៏បានធ្វើការបកស្រាយបញ្ជាក់យ៉ាងលម្អិតដោយផ្អែកទៅលើសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម អំពីតួនាទី ភារកិច្ច ការទទួលខុសត្រូវ របស់អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីពាក់ព័ន្ធនានា អាចសម្រេចបាននូវប្រសិទ្ធិភាពខ្ពស់ ដោយមានមានការត្រួតជាន់គ្នា នូវតួនាទីភារកិច្ចរបស់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ឡើយ ក្នុងការរក្សាសុខសុវត្ថិភាពសម្រាប់ជាតិ សម្រាប់តំបន់ ក៏ដូចជាពិភពលោកទាំងមូល និងបានលើកឡើងនូវអនុសាសន័របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបញ្ជាក់ថា ការប្រឆាំងអំពើភេវរកម្ម គឺជាការប្រឆាំងនឹងការធ្វេសប្រហែស របស់ខ្លួនយើង។
ក្រោយបញ្ចប់ការធ្វើបទបង្ហាញរបស់ ក្រុមការងារ ឯកឧត្តម អភិបាល ខេត្ត បានចូលរួមចំណែកចែករំលែកនូវបទពិសោធន៍ដែលពាក់ ព័ន្ធនឹងកិច្ចការប្រឆាំងភេវរកម្មទាំងក្នុងតំបន់ និងអន្តរជាតិ ហើយ បានលើកជាសំនួរ ក៏ដូចជាសំណូមពរ ដើម្បីសូមឲ្យក្រុមការងារ បញ្ជាក់ឲ្យបានច្បាស់បន្ថែមទៀតពាក់ព័ន្ធនូវការចែករំលែកព័ត៌មានរវាងថ្នាក់ខេត្ត និងថ្នាក់ជាតិ ច្រកសម្ថកិច្ច និងខ្សែបន្ទាត់នៃ ការងារ៕

010203040506