លគជបភ បើកកិច្ចប្រជុំប្រចាំសប្តាហ៍ នារសៀលថ្ងៃទី១០ កុម្ភៈ នេះ

0

ភ្នំពេញ៖ កិច្ចប្រជុំប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំ លគជបភ បានប្រារព្វឡើង នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សុខារ័ត្ន អនុប្រធានប្រចាំការ លគជបភ នៅ លគជបភ ទីតាំងអគ្គស្នងការនគរបាលជាតិ។ កិច្ចប្រជុំនេះមានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាសមាជិក ប្រធាន និងអនុប្រធាននាយកដ្ឋានចំណុះ។ កិច្ចប្រជុំនារសៀលនោះផ្តោតលើប្រធានបទសំខាន់ៗមួយចំនួនដូចជា៖
១. របាយការណ៍របស់នាយកដ្ឋានចំណុះ
២. ពិនិត្យឡើងវិញអំពីសំណើរទិញសម្ភារៈរបស់នាយកដ្ឋានចំណុះ
៣. ពិនិត្យឡើងវិញអំពីគម្រោងវគ្គបណ្តុះបណ្តាលលើជំនាញរដ្ឋបាល
នាចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម អនុប្រធានប្រចាំការ ក៏បានផ្តល់នូវដំណោះស្រាយ អំពីតម្រូវការរបស់នាយកដ្ឋានចំណុះ និងផ្តល់អនុសាសន៍ណែនាំ ផ្តាំផ្ញើដល់នាយកដ្ឋានចំណុះ ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងបន្តទៀត សំដៅសម្រេចឲ្យបាននូវរាល់ផែនការដែលបានគ្រោងទុក៕image-46f41001fdc8d387bb5396c8d4b6964373eb8b68c1a2d426bfb58ab456a762ac-V image-14946ee38d11ede0212e095861cec0e9f3784bddb0ded5db93de1b7397921bc2-V image-5819028e1342d6a10626f2ca486c3156a06d8c197f7c1dc4ee556a1b68912265-V image-ec1073e6914bb3338a5aad22ab18b3e7ac87130e874c7269f357f8a4ad00e236-V