ភ្នំពេញ៖ លោក ប៉ឹល ច័ន្ទវីរៈ ប្រធាននាយកដ្ឋានព័ត៌មានបច្ចេកវិទ្យាបាន ដឹកនាំកិច្ចប្រជុំបច្ចេកទេសជាមួយមន្ត្រីជំនាញ និងជាអ្នកទទួលខុសត្រូវការិយាល័យចំណុះទាំង៤ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ នៅ លគជបភ ទីតាំងទ័ពអាកាសនាវេលាម៉ោង ៩ និង ៣០នាទី។ កិច្ចប្រជុំនេះផ្តោតទៅលើប្រធានបទសំខាន់ៗដូចខាងក្រោម៖
– រៀបចំវគ្គបង្រៀនផ្ទៃក្នុងលើជំនាញផ្សេងៗសម្រាប់នាយកដ្ឋានចំណុះ លគជបភ
– ត្រួតពិនិត្យទៅលើការងារអនុវត្តនាខែកន្លងទៅ និងរៀបចំផែនការថ្មីសម្រាប់ខែបន្ទាប់
– ពិភាក្សាទៅលើបច្ចេកទេសជំនាញរបស់ការិយាល័យទាំង៤ និងខ្ទង់ថវិការចំណាយដែលត្រូវប្រើសម្រាប់អនុវត្តផែនការ
ក្នុងកិច្ចប្រជុំនោះ លោកប្រធាននាយកដ្ឋាន ក៏បានផ្តល់អនុសាសន៏ណែនាំមួយចំនួនដល់មន្ត្រីជំនាញដែលចូលរួម និងផ្តល់ដំណោះស្រាយអំពីការងារមួយចំនួនដែលកំពុងជួបភាពអសកម្ម ព្រមទាំងស្នើសុំឲ្យថ្នាក់ដឹកនាំការិយាល័យទាំងអស់បន្តការខិតខំប្រឹងប្រែងអនុវត្តការងារបន្ថែមទៀត សំដៅយ៉ាងណាសម្រេចឲ្យបាននូវរាល់ផែនការដែលបានកំណត់។
កិច្ចប្រជុំនេះបានបញ្ចប់នាវេលាម៉ោង ១២ និង០០នាទី ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង៕