ល.គ.ជ.ប.ភ បើកការផ្សព្វផ្សាយស្តីអំពី​ ពិធីពង្រឹងសមត្ថភាពដល់មន្រ្តីនាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ

0

ភ្នំពេញ : នៅរសៀលថ្ងៃពុធទី ១២ ខែកុម្ភៈ ឆ្នាំ២០១៤ វេលាម៉ោង ១៤:០០  នៅលេខាធិការដ្ឋាន គ.ជ.ប.ភ (មូលដ្ឋានពោធិចិនតុង) មានបើកការផ្សព្វផ្សាយពង្រឹងសមត្ថភាពផ្ទៃក្នុងអំពីសៀវភៅ ផែនការជាតិ ប្រឆាំងភេរវកម្ម ជូនដល់មន្រ្តីនៃនាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ ដោយមានការ ចូលរួម ជាអធិបតីពីសំណាក់ ឯកឧត្តម អ៊ឹង អៀង សមាជិកលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ប្រឆាំងភេរវកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ ព្រមទាំងមន្រ្តី នៃនាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធទាំងអស់ផងដែរ។ ក្នុងឱកាសនេះផងដែរ ឯកឧត្តម អ៊ឹង អៀង បានថ្លែងការកោតសរសើដល់នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធដែលបានអនុវត្តការងារ កន្លងមក ប្រកបដោយផ្លែផ្កា និងការទទួលខុសត្រូវ ព្រមទាំងមានការលើកទឹកចិត្តឲ្យមន្រ្តីទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងក្នុងការងារជាបន្តទៀត ដូចជាការសរសេរ សេនារីយ៉ូ សមយុទ្ធ និងការសិក្សាលើសៀវភៅ ផែនការជាតិប្រឆាំងភេរវកម្មជាដើម។ លើសពីនេះទៅទៀត ឯកឧត្តម អធិបតី ក៏បានធ្វើការចែក រំលែកបទពិសោធន៍ការងាររបស់ ឯកឧត្តម ជូនមន្រ្តីទាំងអស់ផងដែរ និងបានផ្តល់នូវការលើកទឹកចិត្ត ចំនួន ០៣ចំណុចដូចតទៅ ១-ចំពោះកិច្ចការដែលបានធ្វើ គឺជាស្នាដៃរបស់បងប្អូនទាំងអស់ ហើយនឹងត្រូវដឹងលឺដល់ ថ្នាក់ដឹកនាំ ជាពិសេស ឯកឧត្តមទេសរដ្ឋមន្រ្តី ២-ធានាមិនឲ្យមានការរាំងស្ទះលើការងារ បើមានការរាំងស្ទះកន្លែងណា សូមរាយការណ៏មក ថ្នាក់ ដឹកនាំនាយកដ្ឋាន ដើម្បីរាយការណ៏បន្តមកថ្នាក់ដឹកនាំខាងលើ ៣- លើកទឹកចិត្តមន្រ្តីទាំងអស់ឲ្យ រួបរួមគ្នា បង្កកិច្ចសហការ ដើម្បីផលប្រយោជន៍រួមរបស់អង្គភាព។

នៅក្នុងកម្មវិធីនេះផងដែរ ក៏មានការចូលរួមសាកល្បងធ្វើបទបង្ហាញលើសៀវភៅផែនការជាតិ ប្រឆាំងភេរវកម្ម ពីសំណាក់អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័ ដើម្បីស្វែងរកចំណុចខ្វះខាត ហើយ ឯកឧត្តម អ៊ឹង អៀង ក៏បានផ្តល់នូវការកែលំអរ និងមតិណែនាំដល់អ្នកធ្វើបទបង្ហាញ ទាំងឡាយ ដើម្បីអាចក្លាយទៅជាគ្រូបង្គោល ដែលអាចចុះទៅធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបសៀវភៅ ផែនការជាតិនេះ នៅតាមបណ្តាខេត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ជាចុងបញ្ចប់ ឯកឧត្តម អ៊ឹង អៀង បានថ្លែងការកោតសសើរ ជាថ្មីជូនដល់មន្រ្តីទាំងអស់នៃនាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ និងមានប្រសាសន៍បិទកម្មវិធី ប្រកបដោយភាពរីករាយ និងស្និទស្នាលបំផុត។

okIMG_7685 okIMG_7714 okIMG_7721 okIMG_7724