នាយកដ្ឋានព័ត៌មានបច្ចេកវិទ្យាបើកកិច្ចប្រជុំប្រចាំខែ

0

 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី​១៧​ ខែកុម្ភៈ​ ឆ្នាំ២០១៤ លោក ប៉ឹល ច័ន្ទវីរៈ ប្រធាននាយក​ដ្ឋាន​ព័ត៌មាន​បច្ចេកវិទ្យា​បាន ដឹកនាំកិច្ចប្រជុំបច្ចេកទេសជាមួយមន្ត្រីជំនាញជាច្រើនរូប ដែលក្នុងនោះមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា មន្ត្រីទទួលខុសត្រូវការិយាល័យចំណុះទាំង៤ និងមន្ត្រីផ្សេងៗជាច្រើនរូបទៀត នៅ លគជបភ ទីតាំងអគ្គស្នងការនគរបាលជាតិម៉ោង ៩ និង ៣០នាទី។ កិច្ច​ប្រជុំ​នេះ​ផ្តោត​ទៅ​លើ​ប្រ​ធា​ន​បទ​សំខាន់​ៗ​ដូច​ខាង​ក្រោម៖

 

–       ការធ្វើរបាយការណ៍ប្រចាំសប្តាហ៍នូវការងារដែលខ្លួនបានធ្វើទៅកាន់ថ្នាក់ដឹកនាំ

 

–       រៀបចំមាតិការ និងបើកការបង្រៀនវគ្គខ្លីៗទៅកាន់នាយកដ្ឋានផ្សេងៗ

 

–       ការបង្កើតក្រុមសម្រាប់ស្រាវជ្រាវបកប្រែសម្រាប់បច្ចេកវិទ្យាថ្មី

 

–       ដោះស្រាយបញ្ហាដែលជួបប្រទះក្នុងការអនុវត្តការងារកន្លងមក

 

–       ត្រៀមបង្រៀនដល់សមាជិកក្រុមរបស់ខ្លួននូវជំនាញ និងបច្ចេកទេសផ្សេងៗ

 

ក្នុងកិច្ចប្រជុំនោះ ប្រធានការិយាល័យទាំងបួនបានបកស្រាយនូវបញ្ហាដែលខ្លួនជួបប្រទះកន្លងមករៀងៗខ្លួន បន្ទាប់មកលោកប្រធាននាយកដ្ឋាន និងលោកអនុប្រធាន ក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់មន្ត្រីជំនាញដែលចូលរួម និងផ្តល់ដំណោះស្រាយអំពីការងារមួយចំនួនដែលកំពុងជួបភាពអសកម្ម ព្រមទាំងស្នើសុំឲ្យថ្នាក់ដឹកនាំការិយាល័យទាំងអស់បន្ត​ការខិតខំប្រឹងប្រែងអនុវត្តការងារបន្ថែមទៀត​ សំដៅយ៉ាងណាសម្រេចឲ្យបាននូវរាល់ផែនការដែលបានកំណត់។

 

កិច្ចប្រជុំនេះបានបញ្ចប់នាវេលាម៉ោង ១២ និង០០នាទី ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង៕

SAMSUNG SAMSUNG SAMSUNG SAMSUNG