លគជបភ បើកកិច្ចប្រជុំសប្តាហ៍ទី៣ សម្រាប់ខែកុម្ភៈ

0

ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ លគជបភ បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍របស់ខ្លួន ក្រោមអធិបតីយភាព ឯកឧត្តម ញ៉ែម សុខារ័ត្ន ជាអនុប្រធានប្រចាំការ និងឯកឧត្តម​ លោកជំទាវ លោក លោកស្រី ជាសមាជិក ប្រធាន អនុប្រធាននាយកដ្នានជាច្រើនរូប។ កិច្ចប្រជុំនោះបានផ្តោតទៅលើរបៀបវារៈមួយចំនួនដូចជា៖
១. របាយការណ៍របស់នាយកដ្ឋានចំណុះ ស្តីអំពីការអនុវត្តការងារសប្តាហ៍កន្លង និងផែនការអនុវត្តការងារសប្តាហ៍បន្ទាប់
២. ត្រួតពិនិត្យឡើងវិញសំណើសម្ភារៈប្រើប្រាស់របស់នាយកដ្ឋានទាំងអស់ដែលបានសម្រេចកាលពីសប្តាហ៍មុន
៣. ដំណោះស្រាយ និងការផ្តល់អនុសាសន៍ណែនាំរបស់ឯកឧត្តមប្រធានអង្គប្រជុំ ចំពោះនាយកដ្ឋានចំណុះ

កិច្ចប្រជុំនេះបានយបញ្ចប់នាម៉ោងប្រមាណ ៥ និង ០០ នាទី ក្រោមបរិយាកាសរីករាយប្រកបដោយផ្លែផ្កា និងស្និទ្ធស្នាលក្រៃលែង។

0102