ក្រុមការងារបញ្ជ្រាបសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម បន្តបេសកកម្មដល់ខេត្តឧត្តរមានជ័យ

0

ឧត្តរមានជ័យ៖ ក្រោយពីបានបំពេញបេសកកម្មប្រកបដោយ ជោគជ័យ ទៅលើការបញ្ជ្រាបការយល់ដឹងលើសៀវភៅផែនការ ជាតិប្រឆាំងភេវរកម្មក្នុងខេត្តចំនួន ៨កន្លងមក ក្រុមការងារ បញ្ជ្រាបការយល់ដឹងលើសៀវភៅផែនការ ជាតិប្រឆាំងភេវរកម្ម
ដែលដឹកនាំដោយ ឯកឧត្តម អ៊ឹង អៀង សមាជិកលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេវរកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិន ទៀង អនុប្រធាន លគជបភ ព្រមទាំងមានការចូលរួមអមដំណើរ ដោយ លោក ប៉ឹល ច័ន្ទវីរៈ ប្រធាននាយកដ្ឋានព័ត៌មានបចេ្ចក វិទ្យា លោក គឹម ម៉ាក្សសី អនុប្រធាននាយកដ្ឋានការពារហេដ្ឋា រចនាសម្ព័ន្ធ លោក ពៅ វិទូ អនុប្រធានការិយាល័យទី២ និង លោក ងួន ណារិទ្ធ មន្រ្តីនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានធ្វើដំណើរមកដល់ខេត្ត ឧត្តរមានជ័យ ដែលជាខេត្តទី៩ នៃផែនការបញ្ជ្រាប ហើយក៏ជាខេត្តទី៣ នៅដើមឆ្នាំ២០១៤នេះ។ ក្នុងពិធីនេះផងដែរ គឺមានការចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម វ៉ាត់ ប៉ារ៉ានីន អភិបាលខេត្តស្តីទី និងជាតំណាងដ៏ខ្ពង់ ខ្ពស់របស់ ឯកឧត្តម ស ថាវី អភិបាលខេត្ត នៃគណៈអភិបាល ខេត្តឧត្តរមានជ័យ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាស្នងការខេត្ត កងរាជអាវុធហត្ថខេត្ត យោធាខេត្ត ប្រធាន អនុប្រធានមន្ទីរ ចំណុះខេត្តផងដែរ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម អភិបាលខេត្តស្តីទី បានមានមតិស្វាគមន៍ និងធ្វើការបង្ហាញអំពី ស្ថានភាពទូទៅនៅក្នុងខេត្តទាំងមូល ព្រមទាំងផ្តល់ជាអនុ សាសន៍ដល់អ្នកចូលរួមទាំងអស់ សូមធ្វើការយកចិត្តទុកដាក់ លើការធ្វើបទបង្ហាញរបស់ក្រុមការងាររបស់លេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងភេវរកម្ម ដែលនឹងធ្វើការបញ្ជ្រាប ខ្លឹមសាររួមរបស់សៀវភៅផែនការជាតិ ក្នុងគោលបំណងដើម្បី យើងអាចយល់ដឹងពីតួនាទីភារកិច្ចរបស់អង្គភាពចំណុះខេត្តទាំង អស់ ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំង នឹងការវាយប្រហារភេវរកម្ម។ ស្របគ្នានេះដែរ ឯកឧត្តម អ៊ឹង អៀង បានផ្តល់នូវមតិសំណេះសំណាល និងលើកឡើងពីរចនា សម្ព័ន្ធ គជបភ រចនាសម្ព័ន្ធ លគជបភ និង តួនាទី ភារកិច្ចរបស់ លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេវរកម្ម ជូនដល់ អង្គពិធីទាំងមូល។ ក្រោយពីការធ្វើបទបង្ហាញទាក់ទងនឹង ខ្លឹមសារសង្ខេបនៃសៀវភៅផែនការជាតិ ឯកឧត្តម អ៊ឹង អៀង បានធ្វើការលើកទឹកចិត្តដល់ អ្នកចូលរួមទាំងអស់ក្នុងការសួរជា សំណួរ និងផ្តល់ជាមតិយោបល់ក្នុងការកែលំអរនូវសៀវភៅផែន ការជាតិ ព្រោះថា សៀវភៅផែនការជាតិរៀបចំឡើងមិនមែន មានលក្ខណៈឥតខ្ចោះនោះឡើយ។ ក្រោយពីធ្វើការលើកទឹកចិត្ត ដល់អ្នកចូលរួម តំណាងដែលបញ្ជូនមកពីស្នងការខេត្ត បាន លើកជាសំណួរពាក់ព័ន្ធទៅនឹងដ្យាក្រាមថ្នាក់ជាតិ និង ដ្យាក្រាមគ្រប់គ្រងឧបទ្ទេវហេតុ។ ចុងបញ្ចប់ ឯកឧត្តម អ៊ឹង អៀង ឆ្លើយបំភ្លឺចំពោះសំណួរខាងលើ និងបានបង្ហាញបន្ថែមលើឮខ្លឹម សារ នៃការធ្វើបទបង្ហាញ និងស្នើ សុំការសហការពីសាលាខេត្ត អង្គភាពចំណុះខេត្តនៅពេលខាងមុខ ក្នុងការចុះយកប្លង់សណ្ឋាគារ ផ្ទះសំណាក់ ភូមិគ្រិះជួល ដើម្បីធ្វើបច្ចុប្បន្ន ភាពក្នុងការគ្រប់គ្រង ហេដ្ឋារចនា សម្ព័ន្ធថ្នាក់ខេត្តទាំងមូល និង បានធ្វើការដាស់ទឿនដល់អង្គភាព គយខេត្ត និងគយច្រក យកចិត្តទុកដាក់លើការនាំចូលនូវ សារធាតុវិទ្យុសកម្ម ជីគីមី និងសារធាតុមួយចំនួនដែលអាចផ្សំ ទៅជាគ្រឿងផ្ទុះផងដែរ។ កិច្ចបញ្ជ្រាបការយល់ដឹងស្តីពីសៀវភៅ ផែនការជាតិបានបញ្ចប់ ដោយជោគជ័យ និងប្រកបដោយ ភាពស្និទស្នាលបំផុត៕

001002003004005006