កាលពីរសៀសថ្ងៃទី 03 ខែមីនានេះ ឯកឧត្តម អ៊ឹង អៀង សមាជិក លគជបភ បានដឹកនាំអង្គប្រជុំប្រចាំសប្តាហ៍ដែលមានការចូលរួមពីសមាជិក ប្រធាន និងអនុប្រធាននាយកដ្ឋានចំណុះទាំងអស់។ បន្ទាប់ពីមានការរាយការណ៍ពីសំណាក់ប្រធាននាយកដ្ឋានចំណុះអំពីសកម្មភាពការងារ ផែនការអនុវត្តការងារនាសបា្តហ៍កន្លងទៅ រួចមក ឯកឧត្តមប្រធានអង្គប្រជុំក៏បានផ្តល់នូវអនុសាសន៍ណែនាំបន្ថែមនានាសំដៅជម្រុញការអនុវត្តការងារឲ្យកាន់តែសកម្ម និងទទួលបានប្រសិទ្ធិភាពខ្លាំងជាងមុនបន្ថែមទៀត។