ខេត្តពោធិ៍សាត់៖ ក្នុងគោលដៅសម្រេចឲ្យបានតាមផែនការ ក្នុងការបញ្ជ្របខ្លឹមសារសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ទៅដល់អាជ្ញាធខេត្ត មន្ទីពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធទាំងអស់របស់ខេត្ត ក្រុមការងាររបស់ លគជបភ ដែលដឹកនាំដោយឯកឧត្តម អ៊ឹង អៀង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង និងជាសមាជិក លគជបភ បានចុះធ្វើការផ្សព្វផ្សាយ ដល់ខេត្តពោធិ៍សាត់។ ក្នុងពិធីដ៏មានសារសំខាន់នោះ ឯកឧត្តម អ៊ឹង អៀង និងក្រុមការងារបានធ្វើបទបង្ហាញដោយលម្អិតទៅលើខ្លឹមសាររួម យុទ្ធវិធីដោះស្រាយក្នុងករណីមានឧបទ្ទវហេតុកើតឡើង កំណត់ការបែងចែកតួនាទីភារកិច្ចរបស់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធពាក់ព័ន្ធសំដោះមិនឲ្យជាន់ដែនសមត្ថកិច្ច ដែលជាពិសេសនោះគឺ កោលការណ៍ចំប្បងទាំង៤ ដែរត្រូវអនុវត្តជាចាំបាច់៖ ការត្រៀមខ្លួនជាមុន ការបង្ការ ការឆ្លើយតប និងការស្តារឡើងវិញ។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានសង្កត់ធ្ងន់ជូនអង្គពិធីថា ផែនការទាំងអស់នេះមិនមែនយើងយកទៅអនុវត្តតែជំពោះអំពើភេរវកម្មនោះទេ គឺយើងអាចយកមកអនុវត្តបានគ្រប់ឧបទ្ទវហេតុ តាំងពីគ្រោះធម្មជាតិឡើងទៅ តែអ្នកអនុវត្តត្រូវមានភាពឆ្លាតវៃ និងបត់បែនតាមសភាពការណ៍ជាក់ស្តែង។
សូមបញ្ជក់ផងដែរថា ពិធីនេះមានការចូលរួមជាអធិបតីពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត និងមន្ទីជំនាញជុំវិញខេត្តប្រមាណជាជាង២០នាក់។