កំពង់ផែស្វយ័តភ្នំពេញនឹងទទួលបានការបំពាក់ឧបករណ៍រាវរកសារធាតុវិទ្យុសកម្ម

0

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ ក្រុមការងាររៀបចំបំពាក់ឧបករណ៍រាវរកសារធាតុវិទ្យុសកម្ម RPM ដែលដឹកនាំដោយ ឯកឧត្តមអ៉ឹង អៀង សមាជិកលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម អមដំណើរដោយ លោក ប៉ឹល ច័ន្ទវីរៈ និងលោក ងួន ណារិទ្ធ សមាជិកក្រុមការងារ រួមជាមួយក្រុមការងាររបស់កម្ពុជាដ៏ទៃទៀតដែលមាន សមាសភាពមកពីអាជ្ញាធរកំពង់ផែស្វ័យយ័តភ្នំពេញ (ខ្សុំ) និងថ្នាក់ដឹកនាំគយ និងរដ្ឋាករកម្ពុជាប្រចាំនៅកំពង់ផែស្វ័យ័ត ភ្នំពេញ ដើម្បីពិភាក្សាការងារជាមួយភាគីតំណាងរបស់ក្រសួងថាមពលសហរដ្ឋអាមេរិក តំណាងក្រសួងការពារជាតិ សហរដ្ឋអាមេរិក និងគំរោងស្រាវជ្រាវរួមរបស់សហគមអ៊ឺរ៉ុប ដើម្បីបញ្ចប់ការសំរេចប្លង់ព្រៀងចុងក្រោយសំរាប់ការតំឡើង ឧបករណ៍រាវរកសារធាតុវិទ្យុសកម្មនៅកំពង់ផែនេះ ។
កិច្ចប្រជុំបានចាប់ផ្តើមតាំងពីព្រឹកម៉ោង ១០ រហូតដល់ម៉ោង ១៥:៣០ នាទីល្ងាច ដោយបានបំពេញនូវការខ្វៈខាត នៃការ ធ្វើសេចក្តីព្រាងប្លងរួម ក៏ដូចជាការចែងពីតួនាទីភារកិច្ចរបស់ស្ថាប័នពាក់ពន្ធ័ទាំង៦ របស់គំរោងសំដៅរក្សា និងអនុវត្តន៍ គំរោងប្រកបដោយសុខដុម្យនីយកម្ម និងភាពរលូនក្រោយពេលគំរោងដែលនឹងត្រូវដាក់ឱ្យដេញថ្លៃនាពេលខាងមុខដោយ សហគមន៍អ៊ឺរ៉ុប (ម្ចាស់គំរោងរួម) និងសហរដ្ឋអាមេរិក (ម្ចាស់គំរោងឧបករណ៍បំពាក់ និងការថែទាំ) នាខែកញ្ញា ខាងមុខ នេះ ក្នុងស្មារតីរីករាយ និងសហការគ្នាខ្ពស់ ។

01020304