កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធរបស់លេ ខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានបើកកិច្ចប្រជុំផ្ទៃក្នុងព្រមទាំងធ្វើបទ បង្ហាញសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ក្រោមអធិបតីភាពលោក ស សេរីវិចិត្រ ប្រធាន នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងអនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធាន ការិល័យនីមួយៗ និងមន្រ្តីទាំងអស់ចំណុះនាយកដ្ឋាន។
លោកប្រធាននាយកដ្ឋានបានមានប្រសាសន៏ផ្តាំផ្ញើរ ដល់គ្រប់ការិយាល័យទាំងអស់ អោយបន្តរួមគ្នាសរសេរបញ្ចប់នូវសេនារីយ៉ូសមយុទ្ធ ព្រមទាំងបន្តសិក្សាទៅលើសៀវភៅ ផែនការជាតិប្រឆាំងភេរវកម្មផងដែរ។ បន្ទាប់ពីមានការរាយការណ៏ពីសកម្មភាពការងារ និង សំណូមពរពីបណ្តាការិយាល័យនានារួចមក លោកប្រធាននាយកដ្ឋាន បានបើកអោយមានការឡើងធ្វើបទបង្ហាញសាកល្បង លើខ្លឹមសាររួមនៃសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ដោយមានការចូលរួមធ្វើបទបង្ហាញដោយលោក អនុប្រធានការិយាល័យការពារហេដ្ឋារចនា សមព្ព័ន្ធទី២ផងដែរ។
កិច្ចប្រជុំបានបញ្ចប់ទៅនៅវេលាម៉ោង ១២:០០ថ្ងៃត្រង់ប្រកបដោយផ្លែផ្កា និងការទទួល ខុសត្រូវ។



