កំពង់ឆ្នាំង៖ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ ក្រុមការងារចុះបញ្ជ្រាបការយល់ដឹងសៀវភៅ ផែនការជាតិប្រឆាំងភេរវកម្មរបស់លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ដែល ដឹកនាំដោយ ឯកឧត្តម អ៊ឹង អៀង សមាជិក លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវ កម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង អនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ចុះផ្សព្វផ្សាយខ្លឹមសារសៀវភៅផែនការជាតិប្រឆាំងភេរវកម្មដល់ថ្នាក់ដឹកនាំ ខេត្ត ក្រុង ស្រុក និងមន្ទីរនានា ចំណុះខេត្ត រួមទាំងកម្លាំងទាំង ៣ ប្រភេទ ។
ក្រោយការធ្វើបទបង្ហាញ លោកជំទាវអភិបាលខេត្តរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាលខេត្ត បានសំដែងនូវសេចក្តីរំភើប និងសាទរចំពោះកម្មវិធីបញ្ជ្រាបការយល់ដឹងនេះ ហើយក៏នៅបានសំណូមពរដល់ក្រុមការងារដើម្បីជួយធ្វើសេចក្តីណែនាំបន្ថែមទៀតលើការងារប្រឆាំងភេរវកម្មនេះ សំដៅបង្កើនប្រសិទ្ធិភាពនៃការយកចិត្តទុកដាក់របស់ខេត្តលើការបង្ការ ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនេះ ហើយតំណាងរបស់មន្ទីរសុខាភិបាល មន្ទីរព័ត៌មាន មន្ទីរសង្គមកិច្ច និងយុវនីតិសម្បទា ក៏សំណូមពរឱ្យក្រុមការងារពង្រីកការងារនេះឱ្យបាន ទូលំទូលាយជាងនេះទៀត ជាពិសេសជាមួយថ្នាក់ស្រុក មហាជន និងវិស័យឯកជនផងដែរ ។
កម្មវិធីបញ្ជ្រាបការយល់ដឹងសៀវភៅផែនការជាតិប្រឆាំងភេរវកម្មនេះ បានបញ្ចប់ប្រកបដោយ ភាពរីករាយ និងការសាទរយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ និងសមាសភាពចំណុះខេត្តប្រមាណជា ៩០ រូប ដែលបានចូលួរម។