Bandar SerI Begawan ប្រទេសប្រ៊ុយណេ៖ កាលពីថ្ងៃទី១-៥ ខែមេសា ឆ្នាំ២០១៤ កន្លងទៅនេះ ឯកឧត្តម អ៊ឹង អៀង បានទទួលការចាត់តាំងពីឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ជាតំណាងលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ប្រឆាំងភេរវកម្ម ដើម្បីរួមដំណើរជាមួយឧត្តមសេនីយ៍ឯក កែ ដា ចូលរួមប្រជុំលើកទី ៧ ជនបង្គោល CBRN ថ្នាក់ជាតិ ប្រចាំតំបន់អាស៊ីអគ្នេយ៍ ១០ នៅប្រទេសប្រ៊ុយណេ ។
ក្នុងកិច្ចប្រជុំនេះ តំណាងប្រទេសដែលចូលរួមបានស្តាប់បទឧទ្ទេសនាមសង្ខេបពីតំណាងប្រទេសនិមួយៗដោយឡែក ប្រទេសកម្ពុជា និងហ្វីលីពីន មានបន្ថែមបទបង្ហាញម្នាក់មួយទៀតទៅលើការចែករំលែកបទពិសោធន៍នៃ ការធ្វើការជា អន្តរស្ថាប័នរហូតបានសំរេចនូវសេចក្តីព្រាងចុងក្រោយនៃផែនការសកម្មភាព CBRN ជាតិ (នៅក្នុងតំបន់មានតែប្រទេស ហ្វីលីពីន និងកម្ពុជាទេដែលឈានមុខគេលើការព្រៀងផែនការសកម្មភាព CBRN ថ្នាក់ជាតិនេះ ជាមួយសហគមន៍អ៊ឺរ៉ុប។ ប្រទេសសឹង្ហបូរីមានភាពជឿនលឿនជាងគេ ទាំងសមត្ឋភាព ឧបករណ៍ និងការឆ្លើយតប ។
ជាលទ្ធផលចុងក្រោយ តំណាងសមាសភាពនៃប្រទេសចូលរួមទាំងអស់បានឯកភាពជាគោលការណ៍សំរាប់ គំរោងជាអត្ថិភាពក្នុងកំរឹតតំបន់មានដូចជា៖ ការពង្រឹងការយល់ដឹងលើ CBRN ការលើកកំពស់សមត្ថភាពនៃអ្នកឆ្លើយតបបឋម (ដែលកម្ពុជាបានស្នើឡើង) ការគ្រប់គ្រងទំនិញប្រើទេ្វរមុខ ការធ្វើកោសល្យវិច្ច័យ CBRN ការវាយតម្លៃ ការប្រថុយគ្រោះ និងការគ្របគ្រងហានិភ័យ CBRN ដែលនឹងត្រូវអនុវត្តន៍ជាពេលខាងមុខ ។
ការប្រជុំលើកនេះមានការចូលរួមលើកទឹកចិត្តក្នុងពិធីបើកដោយលេខាធិការអចិន្រ្តៃយ៍ផ្នែកសន្តិសុខ និងការ អនុវត្តន៍ច្បាប់នៃខុទ្ធការល័យនាយករដ្ឋមន្រ្តី ប្រ៊ុយណេ លោក Dato Paduka Awang HajI Hamdan Bin Haji Abu Bakar រួមទាំងការចុះតាមសារព័ត៏មានជាភាសាអង់គ្លេសនៅប្រ៊ុយណេ ផងដែរ ។