ភ្នំពេញ ៖ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ នៅលេខាធិការដ្ឋានគណកម្មាធិកាជាតិប្រឆាំងភេរវកម្ម ទីតាំងទ័ពអាកាស ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងភេវរកម្ម បានធ្វើពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីទាំងអស់របស់លេខាធិការដ្ឋានគណកម្មាធិកាជាតិប្រឆាំងភេរវកម្ម ជាពិសេសមន្ត្រីដែលទើបតែជាប់ក្របខ័ណ្ឌថ្មីៗផងដែរ។ ឯកឧត្តមបានកោតសរសើរចំពោះមន្ត្រីដែលមានសមត្ថភាពក្នុងការប្រឡងយកក្របខ័ណ្ឌទៅតាមសមត្ថភាពផ្ទាល់ខ្លួន ក៏ដូចជាការជម្រុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីចំណុះនាយកដ្ឋានទាំងអស់ដែលបានដាក់ចិត្តដាក់កាយ ខិតខំប្រឹងប្រែងដោយមិនគិតពីពេលវេលា អនុវត្តការងាររហូតទទួលបានលទ្ធផលគួរជាទីមោទនៈ ហើយឯកឧត្តមក៏បានជម្រុញឲ្យបន្តការខិតខំប្រឹងប្រែងនេះជាបន្តទៀត។ ឯកឧត្តមក៏បានពាំនាំនូវការសាកសួរសុខទុក្ខ និងការលើកសរសើរនូវការអនុវត្តការងារនាពេលកន្លងមករបស់នាយកដ្ឋាន ពីសំណាក់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដល់មន្ត្រីក្រោមឱវាទទាំងអស់ផងដែរ។ ទន្ទឹមនឹងនោះឯកឧត្តមក៏បាន ឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងរបស់មន្ត្រីក្រោមឱវាទ លោកក៏បានសន្យានិងធ្វើជាពិធីជប់លាងមួយដល់មន្ត្រីទាំងអស់នៅសប្តាហ៍ក្រោយ ដោយមានទាំងការបរិភោគអាហារជុំគ្នា និងមានជាការលេងជាល្បែងកម្សាន្តផ្សេងៗដើម្បីប្រកួតដណ្តើមពានរង្វាន់ទៀតផង។
កិច្ចសំណេះសំណាលបានបញ្ចប់ទៅ ក្រោមបរិយាកាសរីករាយ ស្និទស្នាល យ៉ាងក្រៃលែង។