ភ្នំពេញ៖ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ នេះ លេខាធិការដ្ឋាន គ.ជ.ប.ភ បើកការប្រជុំប្រចាំសប្តាហ៍របស់ខ្លួន ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ឹង អៀង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្រ្តីឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង និងមានការចូលរួមពីសំណាក់ឯកឧត្តមជាសមាជិក ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋានចំណុះជាច្រើនរូបទៀត។
កិច្ចប្រជុំបានលើកឡើងពីសកម្មភាពដែលនាយកដ្ឋាននីមួយៗបានអនុវត្តន៍ក្នុងរយៈពេលកន្លងមក និងផែនការ សម្រាប់អនុវត្តន៍បន្តនាសប្តាហ៍បន្ទាប់ ។
ជាលទ្ធផលចុងក្រោយ ឯកឧត្តម អ៊ឹង អៀង បានសំដែងការសាទរចំពោះការអនុវត្តន៍ការងាររបស់នាយកដ្ឋាន ចំណុះនាពេលកន្លងមក និងបានលើកទឹកចិត្តអនុវត្តន៍ផែនការដែលបានគ្រោងបន្ថែមទៀត។ កិច្ចប្រជុំបានបញ្ចប់ដោយស្មារតីឯកភាព និងរីករាយជាទីបំផុត។