ភ្នំពេញ៖ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤ នេះ នាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា នៃលេខាធិការដ្ឋាន គ.ជ.ប.ភ បានបើកការប្រជុំបានបើកការប្រជុំផ្ទៃក្នុងខ្លួន ក្រោមការដឹកនាំរបស់ លោក ប៉ឹល ច័ន្ទវីរៈ ប្រធាននាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា ដោយមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋាន មន្ត្រីជំនាញទួលខុសត្រូវការិយាល័យចំណុះទាំង៤ ព្រមទាំងមន្ត្រីចាស់ និងមន្ត្រីដែលទើបតែប្រឡងចូលក្របខណ្ឌរដ្ឋថ្មីៗជាច្រើនរូបទៀត នៅ ល.គ.ជ.ប.ភ ទីតាំងទ័ពអាកាសនាវេលាម៉ោង ៩ និង ០០នាទីព្រឹក។ កិច្ចប្រជុំនេះផ្តោតទៅលើប្រធានបទសំខាន់ៗដូចខាងក្រោម៖
- ធ្វើកិច្ចសំណេះសំណាលជាមួយនឹងមន្ត្រីថ្មី និងធ្វើការណែនាំខ្លួនរវាងមន្ត្រីចាស់ថ្មី
– ធ្វើការបង្ហាញពីតួនាទី សមាសភាព និងតួនាទីរបស់មន្ត្រីទូទៅ
– ធ្វើការបែងចែកតួនាទីរបស់មន្ត្រីថ្មីទៅតាមជំនាញ និងការិយាល័យនីមួយៗ
– ជំរុញនិងការលើកទឹកចិត្តបន្ថែមទៀតទៅលើការអនុវត្តការងារ
– រៀបចំវគ្គបង្រៀនផ្ទៃក្នុងលើជំនាញផ្សេងៗសម្រាប់នាយកដ្ឋានចំណុះ លគជបភ
– ត្រួតពិនិត្យទៅលើការងារអនុវត្តនាខែកន្លងទៅ និងរៀបចំផែនការថ្មីសម្រាប់ខែបន្ទាប់
– ពិភាក្សាទៅលើបច្ចេកទេសជំនាញរបស់ការិយាល័យទាំង៤
ក្នុងកិច្ចប្រជុំនោះ លោកប្រធាននាយកដ្ឋាន ក៏បានផ្តល់អនុសាសន៏ណែនាំមួយចំនួនដល់មន្ត្រីជំនាញដែលចូលរួម និងផ្តល់ដំណោះស្រាយអំពីការងារមួយចំនួនដែលកំពុងជួបភាពអសកម្ម ព្រមទាំងស្នើសុំឲ្យថ្នាក់ដឹកនាំការិយាល័យទាំងអស់បន្តការខិតខំប្រឹងប្រែងអនុវត្តការងារបន្ថែមទៀត សំដៅយ៉ាងណាសម្រេចឲ្យបាននូវរាល់ផែនការដែលបានកំណត់។ កិច្ចប្រជុំនេះបានបញ្ចប់នាវេលាម៉ោង ១២ និង០០នាទី ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង៕