​ពិ​ធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​ស្តី​ពី​ការ​ឆ្លើយ​តប​ការ​គំ​រាម​កំហែង​ពី​សារ​ធាតុ​គី​មី​ ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ

0

ភ្នំពេញៈ នារសៀលថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៤ នៅលេខាធិការដ្ឋាន​គណៈ​កម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម ​(ទីតាំង​ទ័​ព​​អាកាស​) បាន​ប្រារព្ធ​ពិធី​បិទ​វគ្គ​សិក្សា​​ស្តី​អំពី​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​កំហែង​ពីសារ​ធាតុ​គីមី​ ជីវសាស្រ្ត​  វិទ្យុ​ស​កម្ម​ និង​នុយ​ក្លេអ៊ែរ​ ដែល​បាន​ដំណើរ​ការ​ទៅ​អស់​រយៈ​ពេល ៥​ថ្ងៃ​កន្លង​មក​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ អ៊ឹង អៀង ​តំណាង​ដ៏ខ្ពង់​ខ្ពស់​របស់​ឯកឧត្ត​ម​ទេស​រដ្ឋមន្រ្តី​ ឱម យ៉ិនទៀង ​អនុប្រធាន​លេខាធិការ​ដ្ឋា​ន​ គ.ជ.ប.ភ និង​មាន​សិក្ខា​កាម​មក​ពីអង្គភាព​​នា​នា​ជា​ច្រើន​​រូប​ទៀត។

នៅ​ចុង​បញ្ចប់​នៃ​វគ្គ​នេះ ​គ្រូ​បង្រៀន​បាន​ឲ្យ​សិក្ខាកាម​ធ្វើ​តេស្ត​វាស់​ស្ទង់​ចំណេះ​ដឹង​ វគ្គ​បណ្តុះ​បណ្តាល​សម្រាប់​មេ​បញ្ជា​ការ​នៅ​កន្លែង​កើត​ហេតុ​។ ជា​លទ្ធផល​សិក្ខា​កាម​ទាំង​អស់​គឺ​ទទួល​បាន​ពិន្ទុ​ល្អ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំ​ណេះ​ដឹង​ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​​សូត្រ​នា​ពេល​កន្លង​មក​។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម អ៊ឹង អៀង ​បាន​ថ្លែង​អំណរ​គុណ​ដល់​លោកគ្រូ ​អ្នកគ្រូ​ ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏មាន​តម្លៃ​ក្នុង​ការ​ខិត​ខំ​បង្រៀន​ និង​កោត​សរ​សើរ​​ដល់​សិក្ខាកាម​ទាំង​អស់​ដែល​បាន​ខិត​ខំ​រៀន​សូត្រ ​ហើយ​ទទួល​បាន​លទ្ធផល​ល្អ​​គួរ​ជា​ទី​​ពេញ​ចិត្ត។

បន្ទាប់​មក​ ឯកឧត្តម​ក៏បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​ជូន​ដល់​ ​សិក្ខា​កាម​ក្នុង​បរិយាកាស​រីករាយ​ជា​ទី​បំផុត​។

1 2 3 4 5 6