ភ្នំពេញ៖ កិច្ចប្រជុំប្រចាំសប្តាហ៍មួយត្រូវបានប្រារព្ធឡើងកាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ នៅ ល.គ.ជ.ប.ភ ទីតាំងអគ្គស្នងការនគរបាលជាតិ ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹង អៀង តំណាងដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង និងជាសមាជិក ល.គ.ជ.ប.ភ។ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ចើញចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រី ជាសមាជិក ប្រធាន អនុប្រធាននាយកដ្ឋានចំណុះទាំងអស់ផងដែរ។
កិច្ចប្រជុំផ្តោតលើរបៀបវារៈមួយចំនួនដូចជា៖
– របាយការណ៍ទូទៅរបស់នាយកដ្ឋានចំណុះ
– ផលលំបាកកំពុងជួបប្រទះក្នុងការអនុវត្តការងារ
- ការរៀបចំសេណារីយ៉ូសម្រាប់ព្រលានយន្តហោះ
- ការចងក្រងសេណារីយ៉ូសមយុទ្ធ
កិច្ចប្រជុំនេះបានបញ្ចប់ក្នុងស្មារតីភាតរភាព និងសាមគ្គីភាពនាម៉ោង ៤ និងសូន្យនាទី។