នាព្រឹកថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៤ នៅនាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ នៃលេខាធិការដ្ឋាន គ.ជ.ប.ភ មានបើកកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែមួយ ក្រោមអធិបតីភាព លោកប្រធាននាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ និងមានការចូលរួមពីអស់លោកជា អនុប្រធាននាយកដ្ឋាន ប្រធាន.អនុប្រធាន ការិយាល័យ និងមន្រ្តីនៃនាយកដ្ឋានទាំងអស់។ ជាកិច្ចចាប់ផ្តើម លោកប្រធាននាយកដ្ឋានបានស្វាគមន៏ចំពោះ មន្រ្តីថ្មីដែលទើបប្រលងជាប់ និងមន្រ្តីជាប់កិច្ចសន្យាដែលបានចាត់តាំងមកបំពេញការងារនៅនាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងថ្លែងអំណរគុណចំពោះមន្រ្តីទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងមកជូននាយកដ្ឋាន ក៏ដូចជាលេខាធិការដ្ឋានផងដែរ។ តំណាងការិយាល័យនីមួយៗក៏បានលើកឡើងនូវសកម្ម ភាពការងារកន្លងមក ព្រមទាំងទិសដៅ និងសំណូមពរជូនថ្នាក់ដឹកនាំនាយកដ្ឋានពិនិត្យ និងដោះស្រាយផងដែរ។
បន្ទាប់ពីកិច្ចប្រជុំផ្ទៃក្នុងរបស់នាយកដ្ឋានបានបញ្ចប់ លោកប្រធាននាយកដ្ឋានបានអនុញ្ញាតអោយតំណាងការិយាល័យទាំងអស់ ដែលបានចូលរួមសរសេរសេនារីយ៉ូសមយុទ្ធដើម្បីឡើងធ្វើបទបង្ហាញពីសេនារីយ៉ូនីមួយៗក្នុងគោលបំណងពិភាក្សាកែលំអរដើម្បីបូកសរុបដាក់ជូនថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.ប.ភ នាពេលខាងមុខ។
កិច្ចប្រជុំបានបញ្ចប់ទៅនៅវេលាម៉ោង ១១ និង១៥នាទីព្រឹក ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។