ទីក្រុង ថេមប៉ា រដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ កន្លងមកនេះ បញ្ជាការដ្ឋានទ័ពពិសេសរបស់សហរដ្ឋអាមេរិក បានរៀបចំសន្និសីទទ័ពពិសេសអន្តរជាតិ ឆ្នាំ២០១៤ ដែលប្រព្រឹត្តិទៅនៅទីក្រុងថេមប៉ា រដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក ។ សម្រាប់សន្និសីទអន្តរជាតិ (ដែលបានធ្វើរាល់ ២ ឆ្នាំម្តង) នាឆ្នាំនេះ មានការចូលរួមពីបណ្តារប្រទេសចំនួន៨៥ ក្នុងសកលលោក ។
សម្រាប់សន្និសីទដែលមានរយៈពេល ០៤ ថ្ងៃពេញនេះ មានការប្រជុំផ្លាស់ប្តូរយោបល់គ្នារវាងបណ្តារប្រទេសដែលចូលរួម ដោយផ្តោតលើការបញ្ហាប្រឈមនានានៅសកលលោក និងមានការសម្តែងសមយុទ្ធជាក់ស្តែងស្តីពីកាកររំដោះចំណាប់ខ្មាំងភេរវកម្មផងដែរ ដែលសមយុទ្ធនេះមានប្រទេសចំនួន ១៧ ចូលរួមសំដែង និងលោកអភិបាលក្រុងថេមប៉ា ក៏ចូលរួមសំដែងជាជនចំណាប់ខ្មាំងផងដែរ ។
សន្និសីទប្រកបដោយភាពជោគជ័យនេះ បានឯកភាពគ្នាបានផ្តោតលើការបង្កើនទំនាក់ទំនងទ័ពពិសេស និងការចែករំលែក ព័ត៌មានរវាងគ្នានឹងគ្នា និងការរួមគ្នាលើការឆ្លើយតបនឹងបញ្ហាប្រឈមសម្រាប់ទ័ពពិសេសដូចជា៖ ការប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មមានអង្គការចាត់តាំង ការរត់ពន្ធមនុស្ស និងការប្រឆាំងការជួញដូរគ្រឿងញៀនជាដើម៕