នា​យក​ដ្ឋាន​ព័ត៌មាន​បច្ចេក​វិទ្យា ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ស្តី​ពីកម្មវិធី​ Google​ Earth​, ការ​សរ​សេរ​ព័ត៌​មាន​, ​និង​ការថតរូប​ ដល់មន្ត្រីនៃ​ ល.​គ​.​ជ​.​ប​.​ភ​ ​ចា​ប់​ពី​ថ្ងៃទី​​០៩​ ដល់​ ​ថ្ងៃ​ទី១​១​ ​ខែ​មិ​ថុ​នា​ ​ឆ្នាំ២​០១​៤​​

0

វគ្គបណ្ដុះបណ្ដាល​ផ្ទៃក្នុង​ដល់​ម​ន្រ្តីរាជ​ការត្រូវ​បា​នចា​ប់ផ្ដើម​ធ្វើ​រយៈ​ពេល​បីថ្ងៃ​ចាប់​ពីថ្ទី​០៩​ ដល់​ ថ្ងៃ​ទី​១១​ ខែ​មិថុនា ​ឆ្នាំ២០១៤ នៅ​លេ​ខា​ធិ​ការ​ដ្ឋាន​ គជបភ (ទី​តាំង​​​អគ្គ​ស្នង​ការន​គរ​​បាល​ជាតិ​)​។ ដោ​យមា​ន​គ្រូ ​ឧទ្ទេស​នាម​ចំនួន​បី​រូប​ មក​ពី​​វិទ្យុ​អា​ស៊ី​អា​គ្នេយ៍​មួយ​រូប​ មក​ពី​នា​យក​ដ្ឋាន​ព័ត៌​មាន​បច្ចេក​វិទ្យា​ ចំនួន​ពីរ​រូប​ព្រម​ទាំង​មាន​ការ​ចូល​រួម​សម្រប​សម្រួល​ដោយ​ប្រធាន​នាយ​ក​ដ្ឋាន​ព័ត៌​មាន​បច្ចេក​វិទ្យា​​ផងដែរ​។ ​នៅ​ក្នុង​វគ្គ​នេះ​មាន​សិក្ខាកាម​ចូល​រួម​ចំនួន​ ៥០រូប​ដែល​មក​ពីលេខាធិការដ្ឋា​ន​នៃ​គណៈ​កម្មាធិ​ការ​ជាតិ​ប្រឆាំង​ភេរ​វ​កម្ម​។

ការ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​របស់​​ ឯក​ឧត្ដម​ អ៊ឹង​ អៀង ជា​ស​មា​​ជិក​​លេ​​ខា​ធិ​ការ​ដ្ឋាន​ តំណាង​អោយ​ ឯកឧត្ដម​ ទេស​រដ្ឋ​មន្រ្តី ឱម​ យ៉ិនទៀង និងជាអនុប្រធាន នៃ ល.គ.ជ.ប.ភ ។ ក្នុង​ឱកាស​បើក​វគ្គ​នេះ​ផង​ដែរ​ ​ឯកឧត្ដម​ ក៏​បាន​ជំរុញ​និង​លើក​ទឹក​ចិត្ត​ដល់​សិក្ខាកាម​ដែល​បាន​ចូល​រួម​អោយ​ខិត​ខំ​សិក្សា​គោរព​វិ​ន័យ​ និង​ពេល​វេលា​អោយ​បាន​ត្រឹម​ត្រូវ​ទោះ​បី​ជា​វគ្គ​នេះ​មាន​រយៈ​ពេល​ខ្លី​ក៏​ដោយ​ប៉ុន្តែ​វា​អាច​ជួយ​បំពេញ​សមត្ថភាព​មួយ​ចំនួន​ដល់​មន្រ្តី​ក្នុង​ការ​បម្រើ​ការ​ងារ​អនុវត្ត​របស់​ខ្លួន​។ ​ហើយ​វគ្គ​បណ្ដុះ​បណ្ដាល​បាន​ប្រ​ព្រឹត្ត​ទៅ​ដោយ​មាន​ភាព​រលូន​ និង​មាន​កា​រ​សំដែង​នូវ​ចំណាប់​អារម្មណ៍​ពីសិក្ខាកាម​ដែល​​បាន​ចូល​រួម​ថា​ពួក​គាត់​មាន​ទឹក​ចិត្ត​​សប្បាយ​រីក​រាយ​ណាស់​ចំពោះ​វគ្គ​សិក្សា​នេះ​​ដែល​ពី​មុន​មក​មិន​ធ្លាប់​មាន​ ព្រម​ទាំង​សង្ឃឹម​ថា​និង​មាន​វគ្គ​ក្រោយ​ៗ​​ទៀត​។​

នៅ​ថ្ងៃ​ចុង​ក្រោយ​ក៏​មាន​ការ​ចូល​រួម​បិទ​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ក្រោម​អធិបតី​ភាព​ ដ៏​ខ្ពង់​ខ្ពស់​របស់​ ឯកឧត្ដម អ៊ឹង​ អៀង​ សមា​ជិក​លេខា​ធិការ​ដ្ឋាន​ តំណាង​ ឯកឧត្ដម ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង និង​ជា​អនុ​ប្រធាន​ នៃ ល.គ.ជ.ប.ភ ព្រមទាំងមានចែកជូនវិញ្ញាបនបត្រដល់សិក្ខាកាមទាំងអស់ផងដែរ ៕

IMG_5956ok