ឯកឧត្តម អុឹង អៀង​ បើក​កិច្ច​ប្រជុំ​ដើម្បី​ជម្រុញ​ការ​អនុវត្ត​ការ​ងារ​ដល់​ នា​យ​កដ្ឋាន​ព័ត៌​មាន​បច្ចេក​វិទ្យា​

0

    ភ្នំពេញ ៖ នាព្រឹកម៉ោង ១០​ និង ០០នាទី ដល់ម៉ោង ១១​និង ៣០នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤ នៅលេខាធិការដ្ឋាន គជបភ ទី​តាំង​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ ក្រោម​​អធិ​​បតេ​យ្យ​ភាព​​របស់​​ ឯកឧត្តម​ អុឹង​ អៀង​ ជា​តំណាង​​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ ឱម​ យ៉ិន​ទៀង​ អនុ​ប្រ​ធាន​លេខា​ធិកា​រដ្ឋាន​ គ.​ជ.​ប.​ភ ​និ​ងជា​សមា​ជិកលេខាធិការដ្ឋាន គជបភ ក្នុង​កិច្ច​ប្រជុំ​នេះ​ក៏​មាន​ការ​អញ្ចើញ​ចូល​រួម​ពី​ ប្រធាន​ អនុ​​ប្រ​ធាន​​នាយក​​ដ្ឋាន​​ក៏​ដូច​ជា​មន្ត្រី​របស់​នាយដ្ឋាន​ព័ត៌​មាន​បច្ចេក​វិទ្យា​។បន្ទាប់​ពី​ស្តាប់​នូវ​របាយ​ការណ៍​សកម្ម​ភាព​ការ​ងារ​ដែល​អនុវត្ត​នា​ពេល​កន្លង​មក​របស់​លោក​ ប៉ឹល ច័ន្ទវីរៈ ជា​ប្រធាន​នា​យ​កដ្ឋានព័​ត៌​មាន​បច្ចេក​វិទ្យា​រួច​មក​ ឯក​​ឧត្តម​​ អុឹង​ អៀង​​ បាន​​ជម្រុញ​​​លើក​​​ទឹក​​​ចិត្ត​ ​​និង​​ផ្តល់​​អ​នុ​សាស្ត្រ​ឈាន​ទៅ​រក​​ភាព​​ជោគ​ជ័យ​​ដល់​​​ថ្នាក់​​ដឹក​នាំ ​និង​មន្រ្តី​ចំណុះ​នាយក​ដ្ឋាន​ទាំង​អស់​ឲ្យ​​ខិត​ខំ​ប្រឹង​ប្រែង​​អនុវត្ត​ការ​ងារ​បន្ថែមទៀត​ដើម្បី​ទទួលបានលទ្ធផលគួរជាទីមោទនៈ។​

​   ទន្ទឹម​នឹង​នោះ​ឯកឧត្តម​ក៏​បានសាកសួរទៅកាន់មន្ត្រីទាំងអស់​នូវ​បញ្ហា​ដែល​ខ្លួន​ជួប​ប្រ​ទះ​កន្លង​មក​​ ហើយការបានឆ្លើយតបទៅនឹងរបាយ​ការណ៏​ និង​បញ្ហា​ប្រឈម​​ដែល​​កំពុង​​តែ​​ជួប​ប្រ​ទះ ​ដោយ​បាន​ផ្តល់​​អនុ​សាស​ន៍​​ណែ​នាំ​ល្អ​​​​​​​ៗ​យ៉ាង​ច្រើន​សំដៅ​ជម្រុញ​ការ​អនុវត្ត​ការ​ងារ​របស់​នា​យក​ដ្ឋាន​ និង​ជម្រុញ​ឲ្យ​ពង្រឹង​សមត្ថ​ភាព​​មន្ត្​រី​របស់​​នាយក​ដ្ឋាន​ទាំង​អស់​ដោយ​ធ្វើ​យ៉ាង​ណាអាច​បំពេញ​បាន​នូវ​រាល់​តម្រូវ​ការ​របស់​ថ្នាក់​ដឹក​នាំ ​និង​សង្គម​ជាតិ​។ ឯកឧត្តម​​ក៏​​បាន​​បន្ថែម​​ទៀត​​ថា​ ​ការិយាល័យ​ចំណុះ​ទាំង​អស់​ត្រូវអនុវត្តតាមគោលការប្រាំគឺ ទី១ ត្រូវ​កំណត់​របប​នៃ​ការ​រាយ​ការណ៍ ទី២ ​ការ​បង្កើនសមត្ថភាពការងាររបស់ខ្លួន ​ទី៣ ត្រូវ​មាន​វិន័យ​ក្នុង​ការ​អនុវត្តន៍​​ការ​ងារ​ ទី៤ គ្រប់​ការិយាល័យ​ទាំង​អស់​ត្រូវ​​គោរព​តាម​ការងាររបស់ប្រធានដាក់ឲ្យ និង​​គោ​​រព​​តាម​ថ្ងៃ​កំណត់ (​បើ​មាន​​បញ្ហា​​ ឬ​ធ្វើ​​​មិន​​​ទាន់​​​ត្រូវ​​រាយ​​ការ​​ទៅ​​​កាន់​​​ថ្នាក់​​​លើ​​​​របស់​​ខ្លួន​​​) ​ទី៥​​ ត្រូវ​​ទទួល​​ខុស​​ត្រូវ​​ចំពោះ​​ការ​​ងារ​​ដែល​​ថ្នាក់​​ដឹក​​នាំ​លោក​​បាន​​ដាក់​​ឲ្យ​​ ទាំង​ប្រាំ​ចំណុច​នេះ​អាច​ធ្វើ​ឲ្យ​ការ​ងារ​មាន​ប្រសិទ្ធិ​ភាព​ និង​ទទួល​បាន​លទ្ធ​ផល​ខ្ពស់​។ ជា​ចុង​ក្រោយ​ ឯក​ឧត្តម​ បាន​ផ្តល់​អនុ​សាសន៍​ ដ៏​មាន​អត្ថ​ន័យ​ ដល់​ថ្នាក់​ដឹក​នាំ​ និង​មន្រ្តី​នា​យក​ដ្ឋាន​ លើ​ ៣​ចំណុច​ គឺ​មន្រ្តី​ទាំង​អស់​ គប្បី​ត្រូវ​មាន​ ភាព​ស្មោះ​ត្រង់​ ការ​ស្រឡាញ់​ការ​ងារ​ និង​ការ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​ដើម្បី​ទទួល​បាន​ជោគ​ជ័យ​លើ​ការ​ងារ​ ។

កិច្ច​ប្រជុំ​បាន​បញ្ចប់​ទៅ ​ក្រោម​បរិយា​កាស​ រីក​រាយ​ ស្និទ​ស្នាល​ និង​ប្រកប​ដោយ​ផ្លែ​ផ្កា​។

01 02 03 05 06 07 08 09