ភ្នំពេញៈ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៤ នៅលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងសហរដ្ឋអាមេរិក បានសហការបើកវគ្គបណ្តុះបណ្តាលស្តីអំពី “ យុទ្ធវិធីដើម្បីឆ្លើយតបនឹងសារធាតុគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែ ” ព្រមទាំង “ កម្មវិធីផ្លាស់ប្តូរបទពិសោធន៍ជំនាញការស្តីអំពីវិបត្តិគីមីសាស្ត្រ និងជីវសាស្ត្រ ”។ វគ្គសិក្សានេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៤ ដល់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ នៅ ល.គ.ជ.ប.ភ ទីតាំងទ័ពអាកាសដោយមានការចូលរួមពីបណ្តាគ្រូមកពីស្ថានទូតអាមេរិក យោធាអាមេរិក ទាហានជើងទឹកអាមេរិក និងសិក្ខាកាមមកពីនាយកដ្ឋាននានារបស់លេខាធិការដ្ឋាន គ.ជ.ប.ភ។