​នា​យក​ដ្ឋាន​ព័ត៌​មាន​បច្ចេក​វិទ្យា​នៃ​លេខា​ធិកា​រដ្ឋាន​គ.ជ.ប.ភ ​បើក​ការ​ប្រ​ជុំ​​បូក​សរុប​ការងារ​ប្រ​ចាំ​សប្តា​ហ៍​

0

​ភ្នំពេញ​៖ ​នា​​ព្រឹក​ថ្ងៃ​ទី ១៦ ខែ​កក្កដា ឆ្នាំ២០១៤​ ​នេះ​នាយក​ដ្ឋាន​ព័ត៌​មាន​បច្ចេក​វិទ្យា​នៃ​លេខា​ធិការ​ដ្ឋាន​ ​គ.​ជ​.​ប​.​ភ​​​​ ​បាន​​​បើក​​​​ការ​​​ប្រជុំ​​​​ផ្ទៃ​​​ក្នុង​​របស់​ខ្លួនក្រោម​​​ការ​ដឹក​​នាំ​​ផ្ទាល់​​របស់​​ លោក​ ប៉ឹល​​ ច័ន្ទវីរៈ​​ ជា​ប្រធាន​​នាយក​​​ដ្ឋាន​​ព័ត៌​មានបច្ចេក​​វិទ្យា​​​ និង​​ដោយ​​​មាន​​ការ​​ចូល​​រួម​ពី​​មន្ត្រីជំនាញទទួល​​ខុស​​ត្រូវ​ការិយា​ល័យ​​​ចំណុះ​​​ទាំង​​​៤​​ ​នៅ ​ល​.​គ​.​ជ​.​ប​.​ភ​ ទីតាំង​​អគ្គស្នង​ការ​ន​គ​រ​​បា​ល​​ជា​តិ​​ក្បាល​​ថ្នល់​​ ​នា​វេ​លា​​​ម៉ោង​​ ០៩​និង​០០​នាទី​​ព្រឹក​​។

​ក្នុង​​កិច្ច​​​ប្រ​ជុំ​​​នេះ​​​ផ្តោត​​​ទៅ​​​លើ​​​ប្រ​​ធា​ន​​​បទ​​​សំ​ខាន់​ៗ​​​ដូច​​​ខាង​​​ក្រោម​​៖​

-​ ត្រួតពិនិត្យ​បូកសរុបទៅ​លើ​កា​រ​ងារ​​អនុវត្ត​ន៍ប្រចាំសប្តាហ៍កន្លង​ទៅ ​និង​រៀបចំ​ផែន​ការ​ថ្មី​សម្រាប់​សប្តាហ៍បន្ទាប់

– ជំរុញនិងការលើកទឹកចិត្តបន្ថែមទៀតទៅលើការអនុវត្តន៍ការងារ

-បញ្ហានិងការកែប្រែដែលពាក់ព័ន្ធជាមួយនឹងវ៉ិបសាយ NCTC

– រៀបចំបង្កើតក្រុមសរសេរព័ត៌មាននិងថតរូប

– សិក្សានិងធ្វើការរៀបចំបង្កើត App សម្រាប់យក​ព័ត៌​មាន​ដែល​ដំណើរ​ការ​លើ​ Android, និងiOS

-កែប្រែ Error ថ្មីទៅលើ Forum Comment ដែលមានបញ្ហាពេលវាយ Unicode

-សរសេរ API JSON សម្រាប់ Return ទិន្នន័យពីលើ Server វ៉ិបសាយ NCTC

-សិក្សា នឹងរៀបចំឯកសារពាក់ពាន់ទៅនឹង Xamp

– រៀបចំឡើងវិញនូវបញ្ហាដែលពាក់ព័ន្ធ​ linkនិងLogo ​ទៅ​កាន់​វ៉ិប​សាយ​របស់​រដ្ឋា​ភិ​បា​ល

– ត្រៀមរៀបចំការបង្កើតវគ្គបង្រៀនថ្មីទាក់ទងទៅនឹងការពង្រឹង​សមត្ថ​ភាព​ទាក់​ទង​ទៅ​នឹង​ការ​សរ​សេរ​ព័ត៌​មាន​ និង​ថត​រូប​

ព្រមទាំងរៀបចំការបង្រៀនដែលពាក់ព័ន្ធទៅនឹង (ការគ្រប់គ្រងព័ត៌មានលើបណ្តាញសង្គម)សម្រាប់ខែសីហានិងបើវគ្គបង្រៀនទាក់ទងទៅនឹង​ការប្រើប្រាស់កុំព្យូទ័រដោយសុវត្ថិភាពសម្រាប់ខែកញ្ញា

​​ក្នុង​​កិច្ច​​ប្រជុំ​នោះ​​បន្ទាប់​​ពី​បាន​​ស្តាប់​​នូវ​​ការ​​ធ្វើ​​បទ​​បង្ហាញ​​របស់​​​មន្ត្រី​ជំនាញ​ទទួល​​​​ខុស​ត្រូវកា​រិយា​​ល័យ​ចំណុះ​​​ទាំង​៤ ​​​ដែល​បាន​​លើក​​ឡើង​​ពីលទ្ធ​ផល​ក្នុង​កិច្ច​ប្រជុំ​សប្តាហ៍​របស់​ការិយាល័យ​នីមួយៗ​ព្រម​ទាំង​​បញ្ហា​និង​​ភាព​​លំ​បាក​​​ក្នុង​​ការ​​អនុវត្តន៍​​ការងារ​​របស់​​ខ្លួន​​កន្លង​មក​​​ លោក​​ប្រធាន​​នាយក​ដ្ឋាន​​​ក៏​បាន​ផ្តល់​​ជាអ​នុសាសន៏​ណែ​នាំ​​​មួយ​​​ចំនួន​​​ដល់​​មន្ត្រី​​ជំនា​ញ​​​ដែ​ល​​​ចូ​លរួម​​​ ​និ​ង​​ផ្ត​​ល់​​​ដំ​​ណោះ​​​ស្រា​យ​​​អំ​ពី​​​កា​រ​​ងា​រ​​​​មួយ​​​ចំនួន​​​ដែល​​​កំ​ពុង​​ជួប​​​ភាព​​អ​​សកម្ម​​​ ​ព្រម​​ទាំង​​​ស្នើ​​​សុំ​​ឲ្យ​​ថ្នាក់​​​ដឹក​​​នាំ​​​ការិ​យា​​ល័យ​​​ទាំង​​​អស់​​​បន្ត​​​ការ​​​ខិតខំ​ប្រឹង​ប្រែង​អនុវត្តន៍​ការ​ងារ​បន្ថែម​​ទៀត​សំ​ដៅ​​​យ៉ាង​ណា​សម្រេច​ឲ្យ​បា​ន​​​នូវ​​​រាល់​​​ផែន​​​ការ​​​ដែ​ល​​​បាន​​​កំណត់​​។កិច្ច​​​ប្រជុំ​​​នេះ​​​បាន​​​បញ្ចប់​​​នា​វេលា​​​ម៉ោង​​​​០៩​និង​៥៥​នាទី​​ ក្រោម​​បរិយា​កាស​​រីករាយ​​ និង​​ស្និទ្ធ​​ស្នាល​​​៕

01

02

03