សេចក្តីថ្លែងអំណរគុណរបស់សិក្ខាកាមបានចូលរួមគ្គសិក្ខាសាលា​អប់រំគ្រូ​បង្គោល​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ស្តីអំពី​ ” បច្ចេកទេស​រាវ​រក​សារធាតុ​វិទ្យុ​សកម្ម​ ” ដែលរៀបចំឡើងដោយ លគជបភ និង IAEA

0

សៀមរាប ថ្ងៃទីថ្ងៃទី ២១​ ដល់ ២៥ ខែកក្កដា ឆ្នាំ​២០១៤ កន្លងមក៖  ក្រោម​កិច្ចសហការ​ណ៍​រៀបចំ​ដោយ​ IAEA និងលគជបភ បានបើកវគ្គសិក្ខាសាលា​អប់រំគ្រូ​បង្គោល​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ស្តីអំពី​ ” បច្ចេកទេស​រាវ​រក​សារធាតុ​វិទ្យុ​សកម្ម​ ” ដោយមាន​ការ​ចូល​រួម​ពីសិក្ខា​កាម​ចំនួន ៣៥នាក់​ ដែលអញ្ជើញមក​ពី​ប្រទេស​​​ចំនួន​​៩​ ក្នុង​​តំបន់​អា​ស៊ី​​អាគ្នេយ៍​​ដូច​ជា ​(​ប្រទេសប្រុយណេ, កម្ពុជា, វៀតណាម, ឡាវ, ថៃ,​ ភូមា, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី និងហ្វីលីពីន) សហការពីអាមេរិក និងIAEA។

ក្រោយពីបានបញ្ចប់វគ្គសិក្ខាសាលារួចមកសិក្ខាកាមទាំងអស់មានសេចក្តីសប្បាយរីករាយ ដោយមានតំណាងប្រទេសចំនួន ៩ បាន​ឡើង​ធ្វើ​សេចក្តី​ថ្លែង​អំណរគុណ​ចំពោះ​  IAEA​ និង​ល​គ​ជ​ប​ភ ដែល​​បាន​បង្កើត​​នូវ​​វគ្គ​​សិក្ខា​​សា​​លា​​នេះ​​ឡើង ប្រកប​ទៅ​ដោយ​ភាព​ជោគ​ជ័យ។ សិក្ខា​កាម​ម្នាក់ៗ​បាន​បញ្ជាក់​ថា​សិក្ខា​សា​លា​មួយ​នេះ​បាន​ផ្តល់​ចំណេះ​​ដឹង និង​ការ​​ចែករំលែក​បទពិសោធន៍ឲ្យគ្នា​ទៅ​វិញ​ទៅ​មក​រវាង​សមា​ជិក​ប្រទេស​ដែល​ចូល​រួម បាន​ហ្វឹក​ហ្វឺន​បន្ថែម​​ដល់​​គ្រូ​បង្គោល​ក្នុង​ការ​ប្រើ​ប្រាស់​ឧបករណ៍​រាវរក​សារធាតុ​វិទ្យុ​សកម្ម​ និង​ការ​ចុះអនុវត្ត​ផ្ទាល់​​នៅអាកាស​យាន្តដ្ឋាន​អន្តរជាតិ​សៀម​រាបទៀតផង​ ហើយគេទាំងអស់គ្នា​នឹង​យកនូវបទ​ពិសោធន៍ទាំងនេះទៅ​បង្ហាត់បង្រៀន​ដល់សមាជិក​ក្រុម និង​មន្ត្រី​ជំនាញ​របស់ខ្លួនតាមប្រទេសនីមួយៗ។

ចុងបញ្ចប់ តំណាង ល​គ​ជ​ប​ភ​ បានឡើងធ្វើសេចក្តីថ្លែងអំណរគុណចំពោះប្រទេសទាំង៩ ដែលបានបញ្ជូនសិក្ខាកាមចំនួន ៣៥ នាក់​មក​ចូល​រួម​ក្នុង​វគ្គ​សិក្ខា​សា​លា​​អប់រំ​គ្រូ​​បង្គោល​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ស្តីអំពី​ ” បច្ចេកទេស​រាវ​រក​សារធាតុ​វិទ្យុ​សកម្ម​ ” នេះ ហើយ​បាន​ខិត​ខំ​សិក្សា​រហូត​ទទួល​បាន​ជោគ​ជ័យ​ និង​ក៏​សូម​ថ្លែង​អំណរគុណ​ចំពោះ​ សហរដ្ឋអាមេរិក EU និង IAEA ដែលបានសហការក្នុងការបើកសិក្ខាសាលានេះឡើងរហូតទទួលបានជោគជ័យ   ក៏​សូម​ថ្លែង​អំណរ​អរគុណ​ចំពោះ​លោក​គ្រូ​អ្នកគ្រូ​ដែល​បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​បង្ហាត់​បង្រៀន​ដល់​សិក្ខា​កាម​រហូត​​ទទួល​បាន​ជោគ​ជ័យ​។

001 002 003 004 005 006 007